Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2736

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»

 ព្រហស្បតិ៍, 25 កក្កដា 2024 11:48  |    Written by MLVT  |  1255 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយពី «បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈរបស់និយោជក។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថាសិក្ខាសាលានេះ មានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់សមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តាមរយៈការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤ និងទស្សនវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៥ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ និងសកល។ ចំណេះដឹង និងព័ត៌មានទាំងនេះគឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ជាព័ត៌មាន និងទិន្នន័យមូលដ្ឋានសំខាន់ៗមួយចំនួន សម្រាប់ត្រៀមការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងការពង្រឹងយន្តការត្រីភាគីនៃការចរចារប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងធានាឱ្យបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលឹកអង្គសិក្ខាសាលាថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ បានបង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

 

ឯកឧត្តម បានរំលេចផងដែរពីប្រវត្តិនៃការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបបានចំនួន ២០លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៤នេះ ហើយបើបូកបន្ថែមអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត ប្រាក់ឈ្នួលរបស់កម្មករនិយោជិតទទួលបានតិចបំផុតចន្លោះពី២២១ ដល់ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ។

 

ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្តើមអនុវត្តភ្លាមចាប់ពីឆ្នាំ២០២៣កន្លងមក ដែលក្នុងចំណោមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមអនុវត្តនូវកម្មវិធីអាទិភាពចំនួនពីរគឺ ទី១. ការដាក់ឱ្យអនុវត្ត«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងទី២. ការដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ តាមអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” លើវិស័យចំនួន១០ និងជំនាញអាទិភាពចំនួន ៣៨មុខជំនាញ។

 

គួររំលឹកថា សិក្ខាសាលាផ្សព្វផ្សាយពី «បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥» នេះនឹងផ្តល់ឱកាសដល់គ្រប់ភាគីទាំងអស់យល់ដឹងកាន់តែច្បាស់អំពីការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ ដើម្បីជាមូលដ្ឋានក្នុងការចរចាកំណត់ប្រាក់ឈ្នួលប្រាក់ឈ្នួលអប្បរមាខាងមុខ៕ #MLVT #HENGSour


{gallery}2736{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.