Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន

 ព្រហស្បតិ៍, 19 ធ្នូ 2024 20:30  |  915 times  |   Print  |   Email
  • Image Gallery
ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន

(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ នៅសាលប្រជុំនៃអគារទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម រួមនិងវត្តមានចូលរួមពីសមាជិក សមាជិកាដែលជាតំណាងអន្តរក្រសួង តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស.។  

របៀបវារៈសម្រាប់កិច្ចប្រជុំនេះ រួមមាន គម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨, និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម។ 

ឯកឧត្តម ហេង សួរ បានថ្លែងថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម គឺជាអង្គការដឹកនាំខ្ពស់បំផុតមួយរបស់ ប.ស.ស. ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានបេសកកម្មក្នុងការតម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គមជានិរន្តរ ក្នុងគោលដៅការពារផលប្រយោជន៍ដល់សមាជិក ប.ស.ស. គ្រប់រូប។ 

នៅក្នុងរបៀបវារៈនៃការពិភាក្សាលើគម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់ ប.ស.ស. ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ ភាពសមិទ្ធិកម្ម នៅឆ្នាំ២០២៥។ ដោយឡែក របៀបវារៈនៃសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ គឺស្របតាមផែនការសកម្មភាពឆ្នាំ២០២៥ ដែល ប.ស.ស. បានដាក់ចេញ ហើយនឹងក្លាយជាឧបករណ៍ ឬជាផែនទី១ សម្រាប់នាយកដ្ឋាន និងអង្គភាពចំណុះ ប.ស.ស. យកទៅរៀបចំ និងអនុវត្តតាមបណ្ដុំការងារ ឬសកម្មភាពរបស់ខ្លួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម គឺធ្វើឡើងក្នុងគោលបំណងកែសម្រួលតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ឱ្យស្របតាមច្បាបស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព លើកកម្ពស់គុណភាព និងគណនេយ្យភាពនៃការផ្តល់តាវកាលិកសន្តិសុខសង្គមជូនសមាជិក ប.ស.ស.។ 

សូមបញ្ជាក់ថា យោងអនុក្រឹត្យលេខ១០៥៦ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២ ក្នុងនោះសមាសភាពនៃក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២នេះ រួមមាន ឯកឧត្តម ហេង សួរ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, លោកជំទាវ ប៉ែន សុបតា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកា, ឯកឧត្តម ទិន សុខឃួន តំណាងក្រសួងមុខងារសាធារណៈ ជាសមាជិក, ឯកឧត្តម ឡូ វាសនាគីរី តំណាងក្រសួងសុខាភិបាល ជាសមាជិក, ឯកឧត្តម អៀម គន្ធឌី តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាសមាជិក, លោកជំទាវ អ៊ុច និពន្ធ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកា, ឧកញ៉ា សុខ ពិសិដ្ឋ តំណាងនិយោជក ជាសមាជិក, ឧកញ៉ា ណាង សុធី តំណាងនិយោជក ជាសមាជិក, លោក គង់ អាទិត្យ តំណាងសមាជិក ប.ស.ស. ជាសមាជិក, ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ជាសមាជិកអចិន្ត្រៃយ៍៕

#MLVT #HENGSour #បសស

Image Gallery

{gallery}2968{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.