Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយអត្ថប្រយោជន៍ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

 អង្គារ, 30 កក្កដា 2024 18:50  |  695 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយអត្ថប្រយោជន៍ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត ៤០០នាក់។

 

ថ្លែងក្នុងពិធីផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា នេះគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត នាទីក្រុងកោះពេជ្រ។ 

 

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ និងការទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋដែលជាបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស. និងការបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។ 

 

ចំពោះការអនុវត្តរបបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយបងប្អូនក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ 

 

បន្ថែមពីការថែទាំសុខភាពហើយនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ 

 

ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកជំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ក៏អាចចូលសិក្សាជាមួយវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុត ដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។ 

 

ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕

 

#MLVT #HENGSour

Image Gallery

{gallery}2747{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.