Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2159

រដ្ឋមន្ត្រីក្រសួងការងារ ផ្សព្វផ្សាយកិច្ចខិតខំលើកស្ទួយកម្មករនិយោជិត ក្នុងកម្មវិធីប្រកួតសមាជិក ប.ស.ស. ឆ្នើម ២០២៣

 ច័ន្ទ, 01 ឧសភា 2023 23:14  |  3333 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ ផ្សព្វផ្សាយកិច្ចខិតខំលើកស្ទួយកម្មករនិយោជិត ក្នុងកម្មវិធីប្រកួតសមាជិក ប.ស.ស. ឆ្នើម ២០២៣

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត។

 

ការផ្សព្វផ្សាយអំពីកិច្ចខិតខំនេះធ្វើឡើងក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម ចំថ្ងៃខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។

 

គួររំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន៥លើករួចមកហើយ ចាប់ពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែត្រូវបានអាក់ខានចំនួន៣ឆ្នាំ គឺឆ្នាំ២០២០-២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ឆ្នាំ២០២៣នេះ គឺជាការវិលត្រឡប់មកសាជាថ្មីនៃកម្មវិធីនេះ តែបានប្តូរឈ្មោះមកជាកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» វិញ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងថា ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបានរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមរយៈអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់កម្មករ-កម្មការិនី បង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្មករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម។

 

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ទៀតថា កាន់តែពិសេស និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺអនុសាសន៍ទី៧របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលកម្មករនិយោជិតសប្បាយរីករាយឥតឧបមា នៅពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនាំឱ្យកម្មករនិយោជិតវិស័យឯកជនទាំងអស់ទទួលបាននូវប្រាក់ចូលនិវត្តន៍នៅវ័យចាស់ជរាទៅ ឬនៅពេលបាត់បង់សមត្ថភាពការងារមុនអាយុចូលនិវត្តន៍ បន្ថែមពីលើការអនុវត្តរបបសន្តិសុខសង្គមមានស្រាប់រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព រួមទាំងចល័តភាពសន្តិសុខសង្គម ដែលទាំងអស់នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករ-កម្មការិនីគ្រប់វិស័យទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយធានាថាគ្មានបុគ្គលណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការការពារនៃប្រព័ន្ធសន្តិសុខសង្គម។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធានារក្សាបាននូវការងារ ប្រាក់ចំណូល និងអត្ថប្រយោជន៍នានាធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ជាពិសេសការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់ជូនកម្មករនិយោជិតទទួលបានរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាពដោយមិនបង់ប្រាក់ នៅពេលកម្មការិនីសម្រាលកូនមិនអស់លុយ ហើយទទួលបានប្រាក់ខែ ១២០% ហើយសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល កូនភ្លោះ២បាន៨០ម៉ឺនរៀល និងកូនភ្លោះ៣បាន១លាន២សែនរៀល និងបានប្រាក់បន្ថែមផ្ទាល់៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត។

 

ឯកឧត្តម អុិត សំហេង បានលើកឡើងពីការអនុវត្តគោលនយោបាយស្ដីពីប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតបន្ថែមទៀត។

សូមបញ្ជាក់ដែរថា ការរៀបចំកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» គឺអាស្រ័យដោយកត្តាសន្តិភាពដែលកម្ពុជារក្សាបាន ជាមួយនឹងភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ ដែលអាចដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមគ្រប់វិស័យពេញលេញឡើងវិញ៕

Image Gallery

{gallery}2159{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.