Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2967

ឯកឧត្តម ងុយ រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦

 ព្រហស្បតិ៍, 19 ធ្នូ 2024 17:48  |  833 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ងុយ រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦
(ភ្នំពេញ)៖ សមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងកម្មវិធីបិទសមាជនេះ ឯកឧត្តម ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) ក្នុងការគោរពច្បាប់ និងមានវិជ្ជាជីវៈការងារ ដែលជាការធានាទាំងសិទ្ធិកម្មករ និងធានាសិទ្ធិថៅកែរោងចក្រ សហគ្រាស។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោតសម្រាប់អាណត្តិទី៦នេះ នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព ពោរពេញទៅដោយភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួនដែលសុទ្ធសឹងតែជាកម្មករនិយោជិត។ 

ឯកឧត្តមលើកឡើងថា នៅកម្ពុជា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត។ កម្ពុជាមានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។ 

ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។ ពោលគឺ សហជីពទាំងអស់ត្រូវចាត់ទុកកម្មករនិយោជិតជាកិច្ចការងារចម្បង និងស្ថិតក្នុងរបៀបវារៈរបស់ខ្លួនជានិច្ច។ ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស៕

#MLVT #HENGSour

Image Gallery

{gallery}2967{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.