Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តម ហេង សួរ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាស ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

 សៅរ៍, 03 សីហា 2024 15:31  |  848 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាស ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។ 

 

មុននឹងបើកកិច្ចពិភាក្សា និងស្តាប់មតិយោបល់ពីសហជីព ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។

 

គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព ដែលក្រសួងការងារដាក់ចេញជាជំនួបជារៀងរាល់ត្រីមាសដើម្បីចែករំលែកព័ត៌មាន និងស្វែងយល់ពីគោលនយោបាយ វឌ្ឍនភាព និងក្តីកង្វល់ ដើម្បីបន្តជំរុញវឌ្ឍនភាពក្នុងវិស័យ និងសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}2757{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.