Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

 ពុធ, 01 ឧសភា 2024 18:03  |  1057 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក និងលោកទុន សុភ័ណ តំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ 

 

ឯកឧត្តម ហេង សួរ បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងកម្មករនិយោជិត បន្តស្វែងយល់ពីតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើការគោរពច្បាប់ស្តីពីការងារ ក្នុងការការពារផលប្រយោជន៍ភាគីទាំងសងខាង ដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។ 

 

ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ 

 

នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុលោមភាពទាំង៨ចំណុច ដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះឯកឧត្តម ក៏បានពន្យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការអនុវត្តឱ្យបានជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករនិយោជិត និយោជកឱ្យកាន់តែប្រសើរ និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ ដែលគ្រប់គ្នានឹងទទួលបានផលលាភនៃការរីកចម្រើននេះ។ 

 

ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើន ដែលទាមទារឱ្យមានការចូលរួមពីភាគីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដែលជាធាតុមិនអាចខ្វះគ្នាបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕

 

#MLVT #HENGSour

Image Gallery

{gallery}2596{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.