Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

សហព័ន្ធសហជីពនៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយលើវិស័យការងារនៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគីនានា

 អង្គារ, 19 កញ្ញា 2023 05:07  |  2564 times  |   Print  |   Email
  • Image Gallery
សហព័ន្ធសហជីពនៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយលើវិស័យការងារនៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគីនានា

(ភ្នំពេញ)៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីសហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិងផ្តល់នូវផលប្រយោជន៍ជាអតិបរមាជូនកម្មករនិយោជិតកម្ពុជា និងឡាវ។

ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM) ប្រធានសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ ជាមួយឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ អប់រំ ជាដើម។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះការឈានដល់ការចុះកិច្ចព្រមព្រៀង រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ដែលនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ 

 

ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមអំពីតួនាទីដ៏សំខាន់របស់សហជីពក្នុងនាមជាតំណាង របស់កម្មករនិយោជិត និងជាដៃគូសន្ទនា ក្នុងការចរចាលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដើម្បីធ្វើយ៉ាងណាផ្តល់នូវប្រយោជន៍ខ្ពស់បំផុតដល់កម្មករ។ 

 

ជាកិច្ចឆ្លើយតប លោកស្រី អាលី វង្សណូប៊ុនថាំ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសបងប្អូនជាប់របងគ្នា។ លោកស្រីប្រធានសហព័ន្ធបានឱ្យដឹងថា សហជីពនៅក្នុងប្រទេសឡាវនៅតែដើរតួនាទីយ៉ាងពេញលេញក្នុងការអនុវត្តការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារ។ 

 

លោកស្រីមានសេចក្តីសោមន្សចំពោះកិច្ចសហប្រតិបត្តិការរបស់សហជីពនៃប្រទេសទាំងពីរ។ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវបានប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការលើកនេះនឹងឈានទៅកាន់ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមកជាអតិបរមា។ 

 

នៅចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងអណត្តិជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងមក ជាពិសេសគាំទ្រឱ្យសម្រេចបាននូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រសាធារណរដ្ឋប្រជាមានិតឡាវក្នុងអាណត្តិជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីប្រទេសឥណ្ឌូណស៊ី។

Image Gallery

{gallery}2272{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.