Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីប្រកាសបិទទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ ដោយផ្ដោតលើការធ្វើទំនើបកម្មជំនាញ និងគុណភាពជាចម្បង

 Tuesday, 16 June 2026 22:15  |    Written by MLVT  |  836 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីប្រកាសបិទទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ ដោយផ្ដោតលើការធ្វើទំនើបកម្មជំនាញ និងគុណភាពជាចម្បង

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទជាផ្លូវការនូវ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងអ្នកពាក់ព័ន្ធសរុបប្រមាណជាង ១ ០០០នាក់។

 

យោងតាមរបាយការណ៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញពីភាពជោគជ័យនៃការរៀបចំទិវាជាតិឆ្នាំនេះ ដែលមានអ្នកចូលរួមជិត ១០ ម៉ឺននាក់នៅទូទាំងប្រទេស។ អ្វីដែលជាមោទនភាពជាតិគឺ កូនខ្មែរដែលជាសិស្ស-និស្សិត TVET បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវរ៉ូបូតទំនើបៗ និងបានចូលរួមនៅក្នុងខ្សែច្រវាក់ផលិតកម្មកម្រិតខ្ពស់រួចជាស្រេច។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសត្រូវការបំផុត ខណៈក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗធ្វើយ៉ាងណាឱ្យវិស័យ TVET ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។

 

ដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដោតលើគុណភាពជាចម្បង និងចៀសវាងករណីរៀនលេងៗ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយក្នុងនោះ សម្រាប់គ្រឹះស្ថាន TVET ត្រូវបន្តធ្វើបដិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

 

ទន្ទឹមនឹងនេះ សម្រាប់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «គន្លងវិជ្ជាជីវៈ» ឱ្យទទួលបានជោគជ័យ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ ព្រមទាំងបន្តចងក្រងសន្និធិជំនាញកម្ពុជា និងជំរុញការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យសម្រេចបានគ្រប់ចំនួន ១,៥ លាននាក់ ដោយផ្អែកលើគុណភាពជាចម្បង។ ដោយឡែកសម្រាប់វិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង។

 

ទន្ទឹមគ្នានេះ លោកស្រី ស៊ាវយាន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ក៏បានគូសបញ្ជាក់បន្ថែមថា ជំនាញ TVET មិនមែនគ្រាន់តែជាអត្ថប្រយោជន៍ធម្មតានោះទេ ប៉ុន្តែជា «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រព័ន្ធជំនាញ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើតេស្ត RPL ជាពិសេសសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ និងបានអំពាវនាវឱ្យមានការរួមគ្នាប្រែក្លាយការសន្ទនាទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍជំនាញប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណាម្នាក់ចោលឡើយ។

 

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ ក្នុងការកសាងមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

#MLVT #HENGSour #TVET


Click to enlarge image o_1jr8g68dk1aq7o8a128mssv1h4115.jpeg
Click to enlarge image o_1jr8g68dk1htm6oesot173pkju16.jpeg
Click to enlarge image o_1jr8g68dk1nu511ct1c6v10irdts11.jpeg
Click to enlarge image o_1jr8g68dk1rd21cvk1uuabtu1ui91e.jpeg
Click to enlarge image o_1jr8g68dk4fgkt01h3c1erc18v61d.jpeg
Click to enlarge image o_1jr8g68dk5n119f69lftjk8iq19.jpeg
Click to enlarge image o_1jr8g68dk7klkpt18qe3kurn5v.jpeg
Click to enlarge image o_1jr8g68dk156op91ubc1quq32d17.jpeg
Click to enlarge image o_1jr8g68dkcsl1u021c6j1t5gqu010.jpeg
Click to enlarge image o_1jr8g68dkfpf1st3hka1msc1u9h1f.jpeg
Click to enlarge image o_1jr8g68dkg4v140bhln1b191qta1c.jpeg
Click to enlarge image o_1jr8g68dkh2319qeucd3ip1frgt.jpeg
Click to enlarge image o_1jr8g68dkk46c8ge50509ir314.jpeg
Click to enlarge image o_1jr8g68dkkh91i3a1q7q1j6k1fi13.jpeg
Click to enlarge image o_1jr8g68dkkj912edf5p4771nrd12.jpeg
Click to enlarge image o_1jr8g68dkl8s1gmfiur1egpnll1a.jpeg
Click to enlarge image o_1jr8g68dkn3v1gda1ms41c8i1kh518.jpeg
Click to enlarge image o_1jr8g68dku6hbr1rjb1hmm4tr1b.jpeg
Click to enlarge image o_1jr8g68dkual7161d8hlj8paru.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3688.html#sigProIdbec2d4db4c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.