Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជាង ៣ពាន់កន្លែង ជូន​ប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប

 Friday, 12 June 2026 16:58  |    Written by MLVT  |  861 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជាង ៣ពាន់កន្លែង ជូន​ប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប

(សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាព គាំពារ និងផ្តល់ជូនឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋានរបស់ពលរដ្ឋ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយមានការចូលរួមពីបណ្ដារោងចក្រ សហគ្រាស សមាគម និងក្រុមហ៊ុនធំៗចំនួន ៥ ក្នុងការនាំយកឱកាសការងារសរុបចំនួន ៣ ៥៥០ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករត្រឡប់មកពីក្រៅប្រទេស។

 

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរកការងារនៅក្នុងស្រុក អាចតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាសេនាធិការ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នូវរបបចំនួនបី រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលមានកិច្ចគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការដែរ។

ជាមួយគ្នានោះ ឯកឧត្តមបានក្រើនរំលឹកពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ការធ្វើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យបានជួបជុំ និងថែទាំក្រុមគ្រួសារជាទីស្រឡាញ់ទៀតផង។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងខ្សែទូរស័ព្ទជំនួយរហ័ស Hotline លេខ ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

 

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប  និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីជាតិឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ រួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សម្ផស្សឬសាឡន សម្អាងការ និងជំនាញជាច្រើនទៀត រួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ។

 

សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥៥០ កន្លែងក្នុងខេត្តសៀមរាបនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពី រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រខាសវ៉ែល អឹភើរឹល ,សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន វង្ស វឌ្ឍនៈ មេនផៅវ័រ ឯ.ក សម្រាប់ការងារនៅប្រទេសជប៉ុន៕

#MLVT #HENGSour


Click to enlarge image o_1jqtkf5pf1ige1auk1o241e9hp4lo.jpeg
Click to enlarge image o_1jqtkf5pf1lof69fsnpk41u2cq.jpeg
Click to enlarge image o_1jqtkf5pf1r2g1623hkusnr115fs.jpeg
Click to enlarge image o_1jqtkf5pf1t4raq01gqgss5m3313.jpeg
Click to enlarge image o_1jqtkf5pf4a71d7tqjb9iq2fbu.jpeg
Click to enlarge image o_1jqtkf5pf16e4k5u1f6t1oj0bkr10.jpeg
Click to enlarge image o_1jqtkf5pf16qq1js01lkv1feagnfv.jpeg
Click to enlarge image o_1jqtkf5pf81m1tkj1m5s1ju2qlgt.jpeg
Click to enlarge image o_1jqtkf5pf555156v5h41ut318sn12.jpeg
Click to enlarge image o_1jqtkf5pfa1215on1p01s4g1jip15.jpeg
Click to enlarge image o_1jqtkf5pfbbl1ip3f3e3fj12c211.jpeg
Click to enlarge image o_1jqtkf5pfi6ebnp148lvkv1jpsp.jpeg
Click to enlarge image o_1jqtkf5pfnn0114r1d24t6p3mb14.jpeg
Click to enlarge image o_1jqtkf5pfraa1pua1n5n1rgudqr.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3682.html#sigProId542e3a6a46

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.