Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦

 Thursday, 07 May 2026 18:53  |    Written by MLVT  |  12 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ក្រុមហ៊ុន និងវិស័យឯកជនប្រមាណ ៥០០នាក់។ 

 

នៅក្នុងកិច្ចពិភាក្សាស្តីពីការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងបណ្ណការងារ ដែលផ្តោតលើការអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៦មក។ ប្រព័ន្ធនេះផ្តល់ភាពងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលប្រើប្រាស់កម្មករនិយោជិតបរទេស ជាពិសេសការស្នើសុំសេវាគឺធ្វើឡើងតាម«ប្រព័ន្ធអនឡាញ» ដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងរួមចំណែកក្នុងការគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជាផងដែរ។

ទន្ទឹមនេះ ដើម្បីផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងមាននីតិវិធីច្បាស់លាស់ក្នុងការធានាការដាក់ពាក្យស្នើសុំ(កូតា)ដោយភាពបត់បែន ដែលត្រូវធ្វើឡើងជាមុន ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ផ្អែកតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន ក្រសួងនឹងអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសមិនលើសពី ១០%នៃចំនួនកម្មករនិយោជិតខ្មែរសរុប និងបានពន្យល់យ៉ាងក្បោះក្បាយពីនីតិវិធីក្នុងករណីដែលមានតម្រូវការហត្ថពលកម្មបរទេសលើសអត្រា១០%។ ឯកឧត្តមក៏បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដែរថា នៅពេលជួលបុគ្គលិកបរទេសគឺត្រូវមានការ«ប្រុងប្រយ័ត្ន» ជាពិសេសបុគ្គលិកដែលគ្មានភាពស្របច្បាប់ ព្រោះអាចពាក់ព័ន្ធនឹង«ការងារដោយបង្ខំ ឬការជួញដូរមនុស្ស»។

 

នាឱកាសនោះឯកឧត្តមបានបង្ហាញថាតាមរយៈដំណើរការប្រព័ន្ធអនឡាញនេះពិតជាមានតម្លាភាព ព្រោះថាសូម្បីតែមន្ត្រីក៏មិនអាចបដិសេធមិនទទួលការដាក់ពាក្យស្នើសុំ ដែលត្រូវបានរក្សាទុកក្នុងប្រព័ន្ធ។ ក្នុងករណីដែលចង់តវ៉ា ឬប្តឹង ឯកឧត្តមក៏បានប្រកាសពីប្រព័ន្ធលេខ Hotline ១២៨៦/១២៩៧ លេខទំនាក់ទំនងផ្ទាល់ខ្លួន និងតាមរយៈQR code ជាអនាមិក ព្រោះអត្តសញ្ញាណអ្នកប្តឹងមិនត្រូវបានបង្ហាញទេ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនទាក់ទងទៅក្រសួង ឬសាលា TVET នៅពេលត្រូវការពង្រឹងជំនាញ ឬការរៀនជំនាញថ្មីសម្រាប់បុគ្គលិកតាមរយៈកម្មវិធី TVET ១,៥ លាន ជាពិសេសចំពោះបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ជំនាញ និងផលិតភាពការងារ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការរៀបចំវេទិកាដ៏សំខាន់នេះគឺទទួលបានការឯកភាព និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ដើម្បីបញ្ជ្រាបបច្ចុប្បន្នភាពកំណែទម្រង់និងការសម្រួលវិនិយោគដល់វិនិយោគិន។ ស្របពេលដែលស្ថានការសកលកំពុងមានភាពមិនប្រាកដប្រជា វេទិកានេះក៏នឹងដើរតួនាទីជាយន្តការចែករំលែកបទពិសោធ បញ្ហាប្រឈម ផ្តល់អនុសាសន៍និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចនិងពង្រីកគម្រោងវិនិយោគផងដែរ។ 

 

ឯកឧត្តមក៏បានរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗនេះ ដែលជាសក្ខីភាពបង្ហាញពីចំណាត់ការយ៉ាងសកម្មបំផុតតាមរយៈការបង្ក្រាបជនល្មើសជាបន្តបន្ទាប់ ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមអនឡាញ សំដៅបង្កើតបរិកាសវិនិយោគនិងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខនិងភាពជឿជាក់ពេញលេញ។ ឯកឧត្តមក៏បានលើកឡើងពីការបង្កើតការងារជូនប្រជាពលរដ្ឋតាមរយៈក្រសួងការងារ ដែលរៀបចំផ្គូផ្គងការសម្ភាសការងារផ្ទាល់នៅខេត្តជាប់ព្រំដែនដល់អតីតពលករ ហើយឯកឧត្តមក៏អំពាវនាវដល់វិនិយោគិនសូមបន្តផ្តល់ទំនុកចិត្តនិងជួយផ្សព្វផ្សាយពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសុវត្ថិភាព ១០០%សម្រាប់វិនិយោគនិងទេសចរណ៍៕

#MLVT #HENGSour


Click to enlarge image o_1jo14pakh1cdcmutmd1u21h2mp.jpeg
Click to enlarge image o_1jo14pakh1pvqcrm1ao21rjlj24u.jpeg
Click to enlarge image o_1jo14pakh1torb311k1p10vprheo.jpeg
Click to enlarge image o_1jo14pakh5q41htofpl256qhem.jpeg
Click to enlarge image o_1jo14pakh6r08k218b2158n1gk6s.jpeg
Click to enlarge image o_1jo14pakh12c7b3m1mu6kdb11qpr.jpeg
Click to enlarge image o_1jo14pakh19pt3ba13ui1hhtaknl.jpeg
Click to enlarge image o_1jo14pakhimd1n1q1afrlgt1gnct.jpeg
Click to enlarge image o_1jo14pakhmbe1kir14np1en64foq.jpeg
Click to enlarge image o_1jo14pakhtr51e1259q1vcr1c7an.jpeg
Click to enlarge image o_1jo14pakhugsnp8srk6rj1j3pv.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3641.html#sigProIde9bf60c38b

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.