Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ

 Sunday, 03 May 2026 17:56  |    Written by MLVT  |  680 times  |   Print  |   Email
  • Image Gallery
សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងដោយសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ យ៉ាងរីករាយស្និទ្ធស្នាល នៅទីស្នាក់ការរបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។

 

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុក្ខរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទិវានេះតាំងពីឆ្នាំ១៩៧៩ រហូតមក ដោយបានកំណត់យកប្រធានបទផ្សេងៗជាច្រើនផ្អែកតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនីមួយៗ។ជាក់ស្តែង ដូចជាស្ថានភាពក្នុងឆ្នាំនេះ អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ចំណែកឯសហជីពនានាវិញ ក៏តែងតែរៀបចំកំណត់នូវប្រធានបទទៅតាមការយល់ឃើញរៀងៗខ្លួន។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រធានបទនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:បាននិងកំពុងសហការអនុវត្តជាមួយគ្រប់ភាគីប្រកបដោយជោគជ័យ។

 

ឯកឧត្តមបានសម្តែងនូវការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងសកម្មភាពការងាររបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលលោក ឆឹង សារិទ្ធ ជាប្រធាន បានបង្ហាញជូនអង្គពិធីថា សហភាពសហជីពដែលទើបបង្កើតថ្មីមកនេះ ចង់ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួងប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារតំណាងឱ្យសំឡេងកម្មករនិយោជិត ក្នុងការបង្កើតនូវវប្បធម៌អនុលោមភាព សំដៅធានាឱ្យបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់សម្រាប់ទាំងភាគីកម្មករនិយោជិត និងនិយោជក ដែលតួនាទីសំខាន់របស់សហជីពគឺធ្វើយ៉ាងណាជួយទាំងកម្មករនិយោជិត និងនិយោជក ឱ្យរីកចម្រើនដូចគ្នា រួមរស់ជាមួយគ្នា ប្រៀបបាន  «ឆ្នាំងបាយរួម» ដែលជាការរួមចំណែកបង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។ 

 

ឯកឧត្តមក៏បានចាត់ទុកប្រធានបទដែលសហភាពបានកំណត់នេះថា គឺពិតជាស្របទៅនឹងគោលដៅរួម សំដៅឆ្ពោះទៅរក «ការងារសមរម្យ» ដែលជាការចង់បានពីគ្រប់ភាគីទាំងអស់ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វិបត្តិនៃសង្គ្រាម គ្រោះធម្មជាតិជាដើម។ ក្នុងស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការគ្នាដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

 

ជាចុងក្រោយ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបានបញ្ជាក់សាជាថ្មីថា ក្រសួងតែងតែចាត់ទុកសហជីពជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ និងសម្រេចឱ្យបាននូវគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

#MLVT #HENGSour


Click to enlarge image o_1jnmns67g1dpn1lnb1eub17tq1egpm.jpeg
Click to enlarge image o_1jnmns67g1f64iii1a7e10hk8q3l.jpeg
Click to enlarge image o_1jnmns67g1kc01vkpo6b1uni1msbj.jpeg
Click to enlarge image o_1jnmns67g13ktgmq1duc14auto4h.jpeg
Click to enlarge image o_1jnmns67g188ec3j17gdi2kb4vn.jpeg
Click to enlarge image o_1jnmns67gto7ce71bjn91b17f0i.jpeg
Click to enlarge image o_1jnmns67gvvo9hg24e10qontfk.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3637.html#sigProId00d2b47543

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.