Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស

 Tuesday, 28 April 2026 14:27  |    Written by MLVT  |  222 times  |   Print  |   Email
  • Image Gallery
កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ ឯកឧត្ដមបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។ កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគម្រោងសម្រេចបានដោយ GIZ និងដៃគូអនុវត្ត ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា (SDC), ដៃគូអនុវត្ត, ស្ថាប័នអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំកិច្ចប្រជុំនេះឡើងដោយផ្ទាល់នៅសណ្ឋាគារ Sun & Moon និងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមភាពជាដៃគូដ៏ល្អយូរអង្វែងផ្នែកបច្ចេកទេសនៃ SDC, គម្រោង ASTI បានក្លាយជាគ្រឹះដ៏សំខាន់នៃកិច្ចខិតខំរួមគ្នាក្នុងការបំពេញចន្លោះគម្លាតរវាងការអប់រំ និងទីផ្សារការងារ។

ឯកឧត្តមបានមានប្រសាសន៍ថា ដោយផ្អែកលើមូលដ្ឋានទាំងនេះ ក្រសួងការងារ កំពុងជំរុញទិសដៅយុទ្ធសាស្ត្រតាមរយៈការបន្តកែទម្រង់ និងអភិវឌ្ឍយុទ្ធសាស្ត្រធ្វើទំនើបកម្ម TVET ថ្នាក់ជាតិ។ តាមរយៈការបង្កើតប្រព័ន្ធ TVET មួយដែលរួមបញ្ចូលគ្នា និងផ្អែកលើទិន្នន័យ កម្ពុជាកំពុងធានាថា ប្រព័ន្ធគ្រប់គ្រង និងការធានាគុណភាព នឹងដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ក្នុងដំណើរផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល និងសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដែលជាការកែទម្រង់សំខាន់មួយ។ 

 

កិច្ចប្រជុំនេះបានបង្ហាញពីកម្លាំងនៃការរួមបញ្ចូលអាស៊ាន ក្នុងគោលបំណងសម្របសម្រួលស្តង់ដា កសាងកម្លាំងពលកម្មតំបន់ និងពង្រឹងប្រព័ន្ធ TVET ដែលជួយបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចល័តកម្លាំងពលកម្មដោយសេរីក្នុងតំបន់ គឺជានិយាមដ៏សំខាន់សម្រាប់ដំណើរការពិតប្រាកដនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែទាមទារឱ្យមានការសម្របសម្រួលលើផ្នែកជំនាញ វិញ្ញាបនបត្រ និងស្តង់ដារវាងប្រទេសសមាជិកឱ្យបានស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះ ក្របខណ្ឌគុណវុឌ្ឍិអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា កម្មករមកពីបណ្តាប្រទេសផ្សេងៗគ្នា មានសមត្ថភាព ផលិតភាព និងសិទ្ធិស្មើគ្នា ដើម្បីបង្ការរាល់ទម្រង់នៃការរើសអើង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងរឹងមាំ និងសកម្មបំផុតរវាងរដ្ឋាភិបាល ស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន។

ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តប្រកបដោយស្មាតីសហការ និងជោគវាសនារួមនាពេលនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ ដែលមានផលជះជាវិជ្ជមានដ៏យូរអង្វែង ដោយសង្កត់ធ្ងន់ថា «យើងកំពុងកសាងបេតិកភណ្ឌនៃជំនាញ បេតិកភណ្ឌនៃឱកាស និងបេតិកភណ្ឌនៃសាមគ្គីភាព ដែលបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសហគមន៍ពិភពលោក»។

 

នាឱកាសនោះ លោក Reto Grüninger នាយក SDC បានលើកឡើងពីសារៈសំខាន់ជាសកលនៃប្រព័ន្ធ TVET របស់ប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្រោមកិច្ចការសហការយ៉ាងរឹងមាំរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងនិយោជក ដោយលោកបញ្ជាក់ថា គម្រោងនេះ ចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំតំបន់ដែលអនុញ្ញាតឱ្យកម្មករទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ និងអាចផ្លាស់ទីការងារឆ្លងវិស័យឧស្សាហកម្ម និងប្រទេសនៅក្នុងអាស៊ាន។ ទោះបីជាមានការរីកចម្រើនសំខាន់ៗក៏ដោយ ការអនុវត្តឱ្យមានប្រសិទ្ធភាពនៅពេលនេះ គឺជាអាទិភាពសំខាន់ ដើម្បីឱ្យទទួលបានលទ្ធផលពិតប្រាកដ ហើយប្រទេសស្វីសនឹងបន្តគាំទ្រដើម្បីថែរក្សា និងពង្រីកការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងតំបន់បន្ថែមទៀត។

 

សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងរយៈពេល២ថ្ងៃ (២៨-២៩ ខែមេសា)នេះ មានអ្នកចូលរួមតំណាងមកពី លេខាធិការដ្ឋានអាស៊ាន, ATC, SOM-ED, SDC, មន្រ្តីអាជ្ញាធរ TVET នៅកម្ពុជា និងឡាវ, តំណាងនិយោជក និងឧស្សាហកម្ម រួមមាន CAMFEBA, សភាពាណិជ្ជកម្មអន្តរជាតិ (IBC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ជាដើម៕ 

#MLVT #HENGSour #TVET


Click to enlarge image o_1jn9fu0la1iof68j199h1ptd7a810.jpeg
Click to enlarge image o_1jn9fu0la1laq3191nn2fcrk1go.jpeg
Click to enlarge image o_1jn9fu0la1lt71k4f9ag18vca4iv.jpeg
Click to enlarge image o_1jn9fu0la1m741kme1l7m1ttu1lcpn.jpeg
Click to enlarge image o_1jn9fu0la1v3v10mr1hidugj14r9p.jpeg
Click to enlarge image o_1jn9fu0la4j1gss7dqv1u7bkm.jpeg
Click to enlarge image o_1jn9fu0la4np1j961g0v1bsr1ma211.jpeg
Click to enlarge image o_1jn9fu0la8tt1ri36uttn41u4rr.jpeg
Click to enlarge image o_1jn9fu0la15dt10qgae2hd6gqvt.jpeg
Click to enlarge image o_1jn9fu0la19d35eb10271d901udbs.jpeg
Click to enlarge image o_1jn9fu0la192e1qilg27m4c179iu.jpeg
Click to enlarge image o_1jn9fu0lavak1aqn1vv7qn2mu1q.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3631.html#sigProIdb9b5379e93

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.