Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


«រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ជាប្រធានបទដ៏សមស្របស្ថានភាពនាពេលនេះ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦

 Sunday, 26 April 2026 14:25  |    Written by MLVT  |  253 times  |   Print  |   Email
  • Image Gallery
«រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ជាប្រធានបទដ៏សមស្របស្ថានភាពនាពេលនេះ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង ៥ពាន់នាក់ មកពីសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ៣០០សហជីព, ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨៦សហព័ន្ធ ព្រមទាំងសមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗទៀត រួមទាំងសមាគមបុគ្គលិកសិក្សា។

 

ថ្លែងក្នុងពិធី សម្តេចធិបតី បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នាឆ្នាំនេះ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ "បុណ្យការងាររបស់ជាតិ" ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងស្មារតីនេះ ប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” សម្រាប់ឆ្នាំ ២០២៦ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែរីកចម្រើន។ 

ទោះបីជាត្រូវប្រឈមនឹងវិបត្តិសកល ដែលបង្កឡើងដោយជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការបែកខ្ញែកនៃសេដ្ឋកិច្ចសកលដែលរំខានដល់ពាណិជ្ជកម្មអន្តរជាតិក្តី, ជាពិសេស ទោះបីជាមានការរំលោភលើអធិបតេយ្យភាពជាតិ ដែលបង្ខំឱ្យអតីតពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ត្រូវវិលត្រឡប់មកវិញយ៉ាងគំហុក ព្រមទាំងបានបន្សល់នូវសោកនាដកម្មដល់ជីវិតវីរកងទ័ព ប្រជាពលរដ្ឋស្លូតត្រង់ និងបង្កឱ្យមានជនភៀសសឹកជាង ៦សែននាក់ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាជំហររឹងមាំជានិច្ច ក្នុងការការពារសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ជាតិជាធំ។ 

 

ជាមួយការសម្រួលដល់ឱកាសវិនិយោគ ការបង្កើតការងារ រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សុខដុមនីយកម្ម និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ អង្គការវិជ្ជាជីវៈចំនួន ៦ ៩២០ បានចុះបញ្ជិកា ក្នុងនោះរួមមាន សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣។ ដោយឡែក យន្តការដោះស្រាយវិវាទការងារ ត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរជាងមុនទាំងនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ដោយសម្រេចបានអត្រាសះជាខ្ពស់រហូតដល់ ៩៧,៩២% ដែលតួលេខនេះឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងស្ថិរភាពក្នុងចង្វាក់ ផលិតកម្ម។

 

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា  ការបង្កើតការងារនៅកម្ពុជាត្រូវឈរលើអភិក្រមជាមូលដ្ឋានទាំងគុណភាព និងបរិមាណ។ ក្នុងស្មារតីនេះ ដើម្បីតម្រង់ទិសការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ ចំណុច ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធានាលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ 

ទន្ទឹមនេះ សម្តេចបានអំពាវនាវដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីបេះដូង និងកម្លាំងកាយចិត្ត ដោយក្តីប្តេជ្ញាចិត្ត និងក្តីរំភើបចំពោះការងាររបស់ខ្លួន ព្រមទាំងត្រូវចាត់ទុកសហគ្រាស គ្រឹះស្ថាន ឱ្យដូចជា "ផ្ទះរបស់ខ្លួន" ស្របតាមប្រសាសន៍ដ៏មានអត្ថន័យដែលសម្តេចតេជោ ធ្លាប់មានប្រសាសន៍កន្លងមក។

 

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនសម្តេចធិបតី និងអង្គពិធីពីវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង ជាពិសេសការអនុវត្តអនុសាសន៍១០ចំណុចរបស់សម្តេចធិបតី និងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលដៃគូដ៏សំខាន់មួយក្នុងការរួមគ្នាជំរុញការអនុវត្ត “កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា” ជាងពីរទសវត្សរ៍ចាប់តាំងពីឆ្នាំ២០០៥ ដែលគិតមកដល់ពេលនេះមានចំនួន ៦ដំណាក់កាលរួចមកហើយ និងបានបង្កើននូវភាពធន់ និងផលិតភាពនៃកម្លាំងពលកម្មនៅកម្ពុជា។ 

 

ក្នុងបរិយាកាសដ៏រីករាយនេះ សម្តេចធិបតីក៏បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” លើកទី ២ ជូនដល់សហគ្រាសចំនួន ៥៥ ដែលបានបំពេញយ៉ាងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យអនុលោមភាពទាំង ៨ ចំណុចនៃចលនាប្រឡងប្រណាំង។ ក្នុងនោះ រួមមានជ័យលាភីពានមាសចំនួន ២៧, ពានប្រាក់ចំនួន ១៨ និងពានសំរិទ្ធចំនួន ១០ សហគ្រាស។ គួរជម្រាបផងដែរថា សម្រាប់ឆ្នាំទី ២ នៃចលនាប្រឡងប្រណាំងនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនចូលរួមសរុបចំនួន ១៨២៕ 

#MLVT #HENGSour


Click to enlarge image o_1jn4b1ado1d351n0o4rbhje1u0a1h.jpeg
Click to enlarge image o_1jn4b1ado1gbhuris1c17qfdap10.jpeg
Click to enlarge image o_1jn4b1ado1h4art0tjdbe290a1e.jpeg
Click to enlarge image o_1jn4b1ado1pj25tr1sq51qfh11cov.jpeg
Click to enlarge image o_1jn4b1ado1q321rr216i6vth9c2u.jpeg
Click to enlarge image o_1jn4b1ado1qklpgq1eupolml8r19.jpeg
Click to enlarge image o_1jn4b1ado1s0j1ugu14vl2nd1g5q1a.jpeg
Click to enlarge image o_1jn4b1ado1sg61e7ikdderv128p14.jpeg
Click to enlarge image o_1jn4b1ado1tc311dk1ulvs1asgs15.jpeg
Click to enlarge image o_1jn4b1ado1uup1roa1n7mtdq43213.jpeg
Click to enlarge image o_1jn4b1ado8ef144d1jb61ng11fjb1d.jpeg
Click to enlarge image o_1jn4b1ado8h5grsc4c1ri16at1c.jpeg
Click to enlarge image o_1jn4b1ado9l7bq2ta21mu15dg1b.jpeg
Click to enlarge image o_1jn4b1ado13cr8ce192hhoa1frn17.jpeg
Click to enlarge image o_1jn4b1ado886si0401ehnd9016.jpeg
Click to enlarge image o_1jn4b1adoe5d18o91oik1rv7pr818.jpeg
Click to enlarge image o_1jn4b1adok931uvgjic18n1nli1g.jpeg
Click to enlarge image o_1jn4b1adol0a18t41mrm15ot10m711.jpeg
Click to enlarge image o_1jn4b1adookhvih8f01s1b1gc1f.jpeg
Click to enlarge image o_1jn4b1adoud0vm0p0n1kn51p4e12.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3630.html#sigProId3a4bdf72c1

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.