Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨

 Wednesday, 22 April 2026 22:24  |    Written by MLVT  |  937 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប.)»នៅទីស្តីការក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេស M&E ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីបង្គោល M&E ប្រមាណ ១៥០រូប មកពីអង្គភាពក្រោមឱវាទក្រសួង។

 

ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធ M&E ឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ដែលឧបករណ៍នេះ គឺជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាព វាស់វែងលទ្ធផល និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង។ ប្រព័ន្ធនេះមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

 

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្រសួងបានពង្រឹងយន្តការការងារ និងការទទួលខុសត្រូវនៅគ្រប់កម្រិត ដើម្បីធានាថាប្រព័ន្ធ M&E នឹងក្លាយជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងរំពឹងថានឹងបង្កើនគុណភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

 

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើការតម្រង់ទិសប្រព័ន្ធ M&E ទៅរក «ការគ្រប់គ្រងលទ្ធផល» ដោយមិនត្រឹមតែជាការរាយការណ៍ធម្មតា ប៉ុន្តែថែមទាំងត្រូវផ្ដោតលើការវាស់វែងខ្សែច្រវាក់លទ្ធផល ការតម្រឹម និងការកែលម្អវិធានការគោលនយោបាយ ដើម្បីផ្ដល់នូវព័ត៌មានប្រកបដោយគុណភាពសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ និងភស្តុតាងច្បាស់លាស់។ 

 

ការបណ្ដុះបណ្ដាលនេះ បានរំលេចបន្ថែមលើការកំណត់ ការវាស់វែង និងការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករលក្ខណៈបែបបរិមាណវិស័យ និងបែបគុណវិស័យ ដើម្បីធានាថាទិន្នន័យមានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងលទ្ធផលពិតប្រាកដនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ជាមួយនឹងការប្រើប្រាស់មុខងារថ្មីៗនៃប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យអង្គភាពជំនាញនីមួយៗអាចធ្វើបច្ចុប្បន្នភាព និងរាយការណ៍អំពីវឌ្ឍនភាពការងារកាន់តែងាយស្រួល មានភាពបត់បែនជាងមុន និងកាន់តែលឿនរហ័ស ស្របទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលក៏បានបង្ហាញឡើងវិញនូវរចនាសម្ព័ន្ធផែនការយុទ្ធសាស្ត្រ ដែលរួមមានយុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន ១ នៃ ផ.យ.អ.ក.ស.ប. ដែលយុទ្ធសាស្ត្រនីមួយៗត្រូវបានបែងចែកជាកម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពជាក់ស្តែងជាច្រើន៕

 

#MLVT #HENGSour


Click to enlarge image o_1jmqsph93dad99c12ths2b1f69k.jpeg
Click to enlarge image o_1jmqsph93k916f2vd9tmhn7op.jpeg
Click to enlarge image o_1jmqsph93p0i12uf1uml1cvi1kjir.jpeg
Click to enlarge image o_1jmqsph93v0126m1nksplr113an.jpeg
Click to enlarge image o_1jmqsph931fkf1fc5k0f1mbdjkqj.jpeg
Click to enlarge image o_1jmqsph931nhap6hoclnlk6sko.jpeg
Click to enlarge image o_1jmqsph931q4nucf1kbpn9smu8q.jpeg
Click to enlarge image o_1jmqsph9310n01a5b5rs8ll1tjhm.jpeg
Click to enlarge image o_1jmqsph9313ap79dsr4t4ek7sl.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3628.html#sigProId822bd24b28

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.