Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបន្តពង្រឹងសមត្ថភាពអធិការការងារ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល

 Friday, 20 February 2026 21:43  |    Written by MLVT  |  282 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបន្តពង្រឹងសមត្ថភាពអធិការការងារ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “បច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល”  ក្រោមអធិបតីភាព ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្តទាំង ២៥ សរុបប្រមាណ ២៨៣នាក់(ស្រី ៥២នាក់)។

 

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់ក្រុមអធិការការងារថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងក្រុមចម្រុះ ដែលត្រូវបានចាត់តាំងសម្រាប់ការចុះធ្វើអធិការកិច្ចការងារ ដើម្បីបន្តលើកកម្ពស់ការធ្វើអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល១ថ្ងៃនេះផ្តោតលើប្រធានបទសំខាន់ចំនួន២ គឺ (១)បច្ចេកទេសនិងបែបបទក្នុងការធ្វើអធិការកិច្ចការងារ និង(២) ការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១ កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញ និងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន។ 

 

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់សិក្ខាកាមទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារ ប្រកបដោយការទទួលខុសត្រូវ មានវិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារ។ បន្ថែមពីនេះ ក៏ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕

#MLVT #HENGSour


Click to enlarge image o_1jhtod4hh1d6o11mj1ti718qos2ug.jpeg
Click to enlarge image o_1jhtod4hhal410icsu41dcg1lf8i.jpeg
Click to enlarge image o_1jhtod4hhas8gmp1cgj13tb16e9l.jpeg
Click to enlarge image o_1jhtod4hhivl1v2q1mh31j4g1c9kh.jpeg
Click to enlarge image o_1jhtod4hhml85juch21kb26lbk.jpeg
Click to enlarge image o_1jhtod4hhqgq1til4re1a0u144bj.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3542.html#sigProIda7d511c486

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.