Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាពិភាក្សាពីយុទ្ធសាស្ត្រពង្រឹងកម្លាំងពលកម្មកម្ពុជា ក្នុងយុគសម័យ AI

 Thursday, 15 January 2026 19:45  |    Written by MLVT  |  355 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាពិភាក្សាពីយុទ្ធសាស្ត្រពង្រឹងកម្លាំងពលកម្មកម្ពុជា ក្នុងយុគសម័យ AI

 

(ភ្នំពេញ)៖  នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «ការកែលម្អរចនាសម្ព័ន្ធកម្លាំងពលកម្ម ក្នុងអំឡុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរដោយបញ្ញាសិប្បនិមិត្ម AI» ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM Cambodia) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតចេញពីភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា ជាពិសេសផលប៉ះពាល់ពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ម (AI) មកលើទីផ្សារការងារ។ វេទិកានេះបានក្លាយជាកន្លែងជួបជុំគ្នារវាងអ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រកសាងកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែមានភាពធន់ អាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឱកាសការងារនាពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម គួច សុមាន បានសង្កត់ធ្ងន់តាមរយៈសុន្ទរកថាគន្លឹះថា ការអភិវឌ្ឍមូលធនមនុស្សគឺជាសសរស្តម្ភអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងពិពិធកម្ម។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីវិធានការឆ្លើយតបយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមមានកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥ លាននាក់ និងការរៀបចំគោលនយោបាយជាតិសំខាន់ៗលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការការពារសិទ្ធិ និងសុវត្ថិភាពដល់កម្មករនិយោជិតទាំងអស់។

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវទស្សនវិស័យថា កម្ពុជាត្រូវតែបើកចិត្តទទួលយកការរៀនសូត្រពេញមួយជីវិត និងបង្កើនការវិនិយោគលើធនធានមនុស្ស ដើម្បីប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ឱ្យទៅជាឱកាសមាសសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ការរួមគ្នានេះ មិនត្រឹមតែជួយការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងធានានូវសមធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំក្នុងការនាំកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕

 

#MLVT #HENGSour


Click to enlarge image o_1jf0r5dhc1hlc13t0tufk8burrh.jpeg
Click to enlarge image o_1jf0r5dhc1jrpp9f1t14119prdaj.jpeg
Click to enlarge image o_1jf0r5dhc9qv1qnj1vqvo2e1917i.jpeg
Click to enlarge image o_1jf0r5dhc16c5s08qpl64j160ig.jpeg
Click to enlarge image o_1jf0r5dhcpaj1cosic71kshferf.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3497.html#sigProId2997e4458d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.