Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារលើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធី SSEAYP ឱ្យប្រើចំណេះដឹងនិងសីលធម៌ ជួយលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ

 Tuesday, 13 January 2026 18:44  |    Written by MLVT  |  265 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារលើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធី SSEAYP ឱ្យប្រើចំណេះដឹងនិងសីលធម៌ ជួយលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ

 

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអង្គារទី១៣ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ចំនួន ១៨រូប នៅមុនពេលចូលរួមកម្មវិធី SSEAYP លើកទី៤៩ រយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនឹងធ្វើដំណើរតាមនាវា Nippon Maru ចេញពីទីក្រុងតូក្យូ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី និងថៃ ដើម្បីជជែកពិភាក្សាលើប្រធានបទសកលសំខាន់ៗដូចជា៖ ការទូតយុវជន បរិស្ថាន សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។

 

ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ឱ្យចេះប្រើប្រាស់«ឱកាសមាស»នេះ ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិ ក៏ដូចជាកសាងបណ្តាញទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានល្អប្រសើរថែមទៀត។ លោកជំទាវក៏បានសង្កត់ធ្ងន់ដែរថា ក្រោមម្លប់នៃសន្តិភាព យុវជនកម្ពុជាមានឱកាសពេញលេញក្នុងការទទួលបានការអប់រំ និងជំនាញ រហូតមានសមត្ថភាពអាចឈរនៅលើឆាកអន្តរជាតិ ហើយអាចជួយផ្សព្វផ្សាយពីតថភាពពិត ការអភិវឌ្ឍ ក៏ដូចជាឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា ទៅដល់អ្នកវិនិយោគនិងមិត្តភក្តិបរទេសផងដែរ។

ជាមួយគ្នានោះ លោកជំទាវក៍បានចែករំលែកពីបេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបាននិងកំពុងខិតខំចូលរួមសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការផ្តល់នូវការការពារសិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ និង ប្រព័ន្ធទូរសព្ទ Hotline ១២៩៧ ដើម្បីផ្តល់សេវាជួយរកការងារឱ្យធ្វើ និងជួយចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ:។

នាឱកាសនោះ លោកជំទាវបានបង្ហាញក្តីសង្ឃឹមថាប្អូនៗទាំងអស់គ្នា នឹងទទួលបានជោគជ័យក្នុងដំណើរការនៃកម្មវិធីនេះ ដើម្បីបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីកម្មវិធី និងប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ព្រមទាំងពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធវិលត្រឡប់មកចែករំលែកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រើប្រាស់សម្រាប់បម្រើការងារ និងមុខរបររៀងខ្លួននៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

 

#MLVT #HENGSour


Click to enlarge image o_1jeriteep1ciukl2mnp1cf7ei5j.jpeg
Click to enlarge image o_1jeriteep1qk71je31kl1fjtbg7k.jpeg
Click to enlarge image o_1jeriteep14cf1tfj1e3b3kkl5tl.jpeg
Click to enlarge image o_1jeriteephc8gidut1o91g1ug.jpeg
Click to enlarge image o_1jeriteepti41a9acq01ipmjkbh.jpeg
Click to enlarge image o_1jeriteepu08flglhp1budnidi.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3491.html#sigProId4ffbace314

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.