Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

 Tuesday, 06 January 2026 13:35  |    Written by MLVT  |  474 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

 

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ពពលី សរុបចំនួន ៥៤៣គ្រួសារ និងកូនៗវីរកងទ័ពជួរមុខ ១១៩នាក់ ស្ថិតក្នុងខេត្តកំពង់ចាម។

 

សម្រាប់ពិធីជួបជុំនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

 

នាឱកាសនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ព វីរនគរបាលទាំងអស់ដែលបានប្តូរផ្តាច់ប្រយុទ្ធការពារបូរណភាពទឹកដី ដើម្បីជាតិមាតុភូមិ។

ទន្ទឹមនឹងការនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់លោកជំទាវបណ្ឌិត ក៏បានបង្ហាញនូវការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព និងការផ្ដល់កម្លាំងចិត្តដល់គ្រួសារវីរកងទ័ព និងក្មួយៗសិស្សានុសិស្សជាកូនវីរកងទ័ពចំនួន ១១៩នាក់ ឱ្យបន្តមានជំនឿជឿជាក់ឥតងាករេលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។

 

ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រើននូវសម្ភារ  គ្រឿងឧបភោគបរិភោគ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ស្មារតីវេញជាធ្លុងមួយរបស់ខ្មែរ ។ 

 

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ដែលចុះជួយដល់ខេត្តកំពង់ចាមដែលបានជួយជ្រោមជ្រែង យកចិត្តទុកដាក់ ផ្ដល់ជាអំណោយដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននៅទីនេះបន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងថ្លែងនូវការគោរពនិងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រួសារវីរកងទ័ព និងវីរនគបាល ដែលលះបង់សាច់ញាតិ កូន ចៅ ប្តី ដើម្បីជាតិនិងមាតុភូមិ។ 

 

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមាន៖ អង្ករ, អំបុក, គ្រឿងឧបភោគបរិភោគ(ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាច់ជ្រូកផាត់ ពងទាប្រៃ), ភេសជ្ជៈ, ឃីត(ភួយ ក្រមា), អាវយឺត TVET និងឃីតសម្ភារសិក្សាសម្រាប់កុមារ។ ដោយឡែក សម្រាប់គ្រួសារកងទ័ពពលី ក៏ទទួលបានបន្ថែមនូវ ម៉ូតូ Wave ស៊េរីឆ្នាំ២០២៥ ចំនួន ១គ្រឿង និងថវិកាលើកទឹកចិត្តចំនួន ៤០ម៉ឺនរៀលផងដែរ៕

 

#MLVT #HENGSour


Click to enlarge image o_1je90ioqm1b393asvsk1431r0tv.jpeg
Click to enlarge image o_1je90ioqm1dlbr75muf943hosn.jpeg
Click to enlarge image o_1je90ioqm1efnlje4ug698ir4t.jpeg
Click to enlarge image o_1je90ioqm1fqdthcmg71p04kdjq.jpeg
Click to enlarge image o_1je90ioqm1hqdmf5d5btfn1lqis.jpeg
Click to enlarge image o_1je90ioqm3cu14qe24t13jvul5r.jpeg
Click to enlarge image o_1je90ioqmbs48e41um9ojhsanm.jpeg
Click to enlarge image o_1je90ioqmdt51uhk9bb176i4pho.jpeg
Click to enlarge image o_1je90ioqme261ugeb1e125sdkb11.jpeg
Click to enlarge image o_1je90ioqmlv5kob1thlamp8iu.jpeg
Click to enlarge image o_1je90ioqmmbloa8sss17ne1kv210.jpeg
Click to enlarge image o_1je90ioqmpnn1qnp16718vurdfp.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3486.html#sigProId02cc54d0eb

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.