Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ផ្ដោតលើការសិក្សាឱ្យបានខ្លាំងក្លា និងរួមគ្នាការពារកិត្តិយសជាតិ

 Monday, 22 December 2025 23:24  |    Written by MLVT  |  480 times  |   Print  |   Email
  • Image Gallery
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ផ្ដោតលើការសិក្សាឱ្យបានខ្លាំងក្លា និងរួមគ្នាការពារកិត្តិយសជាតិ

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ (Manaaki New Zealand Scholarship) មុននឹងនិស្សិតទាំង ៣០នាក់ ចេញទៅបន្តការសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ 

 

នៅក្នុងពីធីសំណេះសំណាលដ៏ស្និទស្នាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសម្ដែងការអបអរសាទរយ៉ាងខ្លាំងចំពោះប្អូនៗនិស្សិតទាំងអស់ ព្រមទាំងបានលើកឡើងថា ការរៀនសូត្រគឺជា «សមរភូមិពិតប្រាកដ» របស់ប្អូនៗ ដូច្នេះត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងឱ្យបានច្រើនបំផុត ដើម្បីត្រឡប់មកជួយកសាងប្រទេសជាតិវិញនាពេលអនាគត។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានដាស់តឿនឱ្យនិស្សិតទាំងអស់គប្បីចៀសវាងការបញ្ចេញមតិជ្រុលនិយមតាមបណ្ដាញសង្គម ប៉ុន្តែផ្ទុយទៅវិញត្រូវប្រើប្រាស់ចំណេះដឹង និងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ ដើម្បីការពារការពិតរបស់កម្ពុជាដោយសន្តិវិធី។ អ្វីដែលសំខាន់បំផុតនោះ គឺត្រូវជឿជាក់លើព័ត៌មានផ្លូវការពីក្រសួងការបរទេស ឬស្ថានទូត និងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកុំឱ្យចាញ់បោកការញុះញង់ដែលនាំឱ្យមានការបែកបាក់។ ក្នុងនាមជានិស្សិតដែលទៅសិក្សានៅក្រៅប្រទេស ប្អូនៗត្រូវធ្វើជាទូតសុច្ឆន្ទៈដែលបង្ហាញពីភាពថ្លៃថ្នូរ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរដល់អន្តរជាតិ។

 

សូមបញ្ជាក់ថា សម្រាប់អាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ (Manaaki New Zealand Scholarship) ឆ្នាំសិក្សា ២០២៦-២០២៧ នេះ មាននិស្សិតជ័យលាភីសរុប ៣០ រូប ដែលក្នុងនោះ ២៦រូប សិក្សាថ្នាក់អនុបណ្ឌិត និង ៤រូប សិក្សាថ្នាក់បណ្ឌិត។ មុខជំនាញដែលពួកគេត្រូវសិក្សា រួមមាន វិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ និងអភិបាលកិច្ចជាដើម ដែលសុទ្ធសឹងជាជំនាញសំខាន់សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែជិតស្និទ្ធ៕

 

#MLVT #HENGSour


Click to enlarge image IMG_20251222_232250_627.jpg
Click to enlarge image IMG_20251222_232307_222.jpg
Click to enlarge image IMG_20251222_232316_128.jpg
Click to enlarge image IMG_20251222_232319_605.jpg
Click to enlarge image IMG_20251222_232322_369.jpg
Click to enlarge image IMG_20251222_232326_742.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3462.html#sigProId01e994d0b5

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.