Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វប្បធម៌អនុលោមភាពតាមច្បាប់ កិច្ចសន្ទនាសង្គម និងទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក រួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់

 Monday, 22 December 2025 18:20  |    Written by MLVT  |  373 times  |   Print  |   Email
  • Image Gallery
វប្បធម៌អនុលោមភាពតាមច្បាប់ កិច្ចសន្ទនាសង្គម និងទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក រួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់

 

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចូលរួមពីសំណាក់សហជីព បងប្អូនកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធផ្សេងទៀតគឺជាកត្តាមិនអាចខ្វះបាន ក្នុងការសម្រេចបាននូវការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់។

 

ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចនេះ នៅក្នុងពិធីបើកបើកសិក្ខាសាលា ស្តីពីទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារក្រោមប្រធានបទ “ចងក្រងអ្នកដែលមិនទាន់បានចងក្រង” ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) សហការជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF)  ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតជប៉ុន អង្គការអន្តរជាតិខាងការងារ សហជីព និងតំណាងសមាគមនិយោជក កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ។ 

កន្លងមកនេះ មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បាននិងកំពុងចូលរួមចំណែកជាមួយក្រសួងនៅក្នុងការអនុវត្តគម្រោងគាំទ្រសកម្មភាពនៅមូលដ្ឋាន (Supporting Grass Roots Activities) (SGRA) នៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគាំពារសង្គម និងប្រព័ន្ធនៃការជួយគ្នាទៅវិញទៅមកនៅថ្នាក់សហគមន៍ ហើយអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការអនុវត្តគម្រោងនេះក៏ត្រូវបានចុះហត្ថលេខារួចរាល់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 

 

ជាមួយគ្នានេះ អង្គការអន្តរជាតិខាងការងារ (ILO) បានផ្ដល់ការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហជីព សមាគមនិយោជក ដែលបានធ្វើឱ្យគ្រប់គ្នាមានសមត្ថភាពកាន់តែប្រសើរ យល់កាន់តែច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដោះស្រាយបញ្ហា ក៏ដូចជាការទទួលខុសត្រូវចំពោះមុខសមាជិកអង្គការវិជ្ជាជីវៈរបស់ខ្លួន និងសង្គមទាំងមូល។ 

 

ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល រួមជាមួយដៃគូពាក់ព័ន្ធ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហជីព សមាគមនិយោជក និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

សិក្ខាសាលានាពេលនេះពិតជាមានសារសំខាន់ ក្នុងការជួយកសាងសមត្ថភាព និងស្មារតីនៃការរួបរួមគ្នាប្រកបដោយការទទួលខុសត្រូវក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា ក៏ដូចជាឱកាសស្មើគ្នា និងគ្មានការរើសអើងចំពោះការចូលរួមរបស់បងប្អូនកម្មករនិយោជិតក្នុងសកម្មភាពផ្សេងៗ ដោយមិនបណ្តោយឱ្យកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖ «សិទ្ធិ និងកាតព្វកិច្ចត្រូវដើរទន្ទឹមគ្នា» ការអនុវត្តសិទ្ធិសេរីភាពសហជីព ត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់។ ទន្ទឹមនឹងសិទ្ធិក្នុងការចូលរួមចងក្រងសហជីព កម្មករនិយោជិតក៏មាន «សិទ្ធិក្នុងការមិនចូលរួម» ផងដែរ ដែលជាជម្រើសសេរីភាពគ្មានការបង្ខិតបង្ខំ។

 

នាឱកាសនោះដែរ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ដល់អង្គការវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់បន្តចូលរួមអនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់ និងត្រូវចូលរួមលើកកម្ពស់កិច្ចសន្ទនាសង្គមដើម្បីដោះស្រាយរាល់បញ្ហានានា និងបង្កើនទំនាក់ទំនងកាន់តែស្អិតល្មួតរវាងកម្មករនិយោជិត និងនិយោជក។ ប្រតិភូបុគ្គលិក និងថ្នាក់ដឹកនាំសហជីពត្រូវតែបំពេញតួនាទីជាតំណាងរបស់បងប្អូនកម្មករនិយោជិតប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។ 

 

ជាមួយគ្នានេះ វិទ្យាស្ថានជាតិការងារ ត្រូវបន្តរៀបចំការបណ្តុះបណ្ដាលការពង្រឹងសមត្ថភាពប្រតិភូបុគ្គលិក ថ្នាក់ដឹកនាំសហជីពអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។ រាល់បញ្ហាដែលកើតមានឡើងនៅកន្លែងធ្វើការ សូមចូលរួមពិភាក្សារកដំណោះស្រាយជាមួយក្រសួង ចៀសវាងការយកបញ្ហាទាំងនោះទៅផ្សព្វផ្សាយបន្តដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក៕

 

#MLVT #HENGSour


Click to enlarge image IMG_20251222_181930_288.jpg
Click to enlarge image IMG_20251222_181939_676.jpg
Click to enlarge image IMG_20251222_181943_450.jpg
Click to enlarge image IMG_20251222_181946_450.jpg
Click to enlarge image IMG_20251222_181949_332.jpg
Click to enlarge image IMG_20251222_181955_267.jpg
Click to enlarge image IMG_20251222_181958_034.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3461.html#sigProIdf42c7ad081

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.