Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3271

NEA នាំយកការងារជិត៦០០កន្លែងផ្ដល់ជូនអ្នកស្វែងរក ឬចង់ផ្លាស់ប្ដូរការងារ ក្នុងឱកាសវេទិកាការងារ នាចុងខែឧសភានេះ

 Tuesday, 27 May 2025 10:21  |    Written by MLVT  |  861 times  |   Print  |   Email
  • Image Gallery
NEA នាំយកការងារជិត៦០០កន្លែងផ្ដល់ជូនអ្នកស្វែងរក ឬចង់ផ្លាស់ប្ដូរការងារ ក្នុងឱកាសវេទិកាការងារ នាចុងខែឧសភានេះ

(ភ្នំពេញ)៖ ឱកាសការងារថ្មីៗយ៉ាងតិច៥៧៤កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នក​កំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant, ក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ទាល់តែម្ដង។

 

ដូច្នេះយុវជន សិស្ស និស្សិត និងអ្នកកំពុង​ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ​អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូល​រួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ពោលគឺដាក់​ភ្លាមសម្ភាសភ្លាមតែម្ដង។

 

សម្រាប់ព័ត៌មានបន្ថែម សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ​ទាក់ទង​មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh ឬទំព័រហ្វេសប៊ុក neakhmer (អិនអ៊ីអេ ខ្មែរ) ឬតិកតុក ការងារខ្ញុំ-My Job (NEA)៕

 

#MLVT #HENGSour #NEA

Image Gallery

{gallery}3271{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.