Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

 Friday, 07 August 2026 17:31  |  122 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ជិន តារ៉ា ជានាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងនាយក នាយករងមកពីគ្រឹះស្ថានធីវេតទាំង៣៧ ក្រោមឱវាទក្រសួងផងដែរ។  

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ជិន តារ៉ា និងឯកឧត្តម តាន់ កុសល ដែលទទួលបានការជឿទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តដឹកនាំ កែទម្រង់ឱ្យវិទ្យាស្ថានទាំងពីរកាន់តែមានការអភិវឌ្ឍរីកចម្រើនទាំងបរិមាណ និងគុណភាព។  ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថាន NPIC និងឯកឧត្តម យ៉ោក សុទ្ធី អតីតនាយកវិទ្យាស្ថាន NTTI ដែលបានដឹកនាំកន្លងមកធ្វើឱ្យវិទ្យាស្ថានទាំងពីរ ទទួលបានសមិទ្ធផល និងស្នាដៃជាច្រើន។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំនិងផ្តាំផ្ញើដល់នាយកថ្មីនៃវិទ្យាស្ថានទាំងពីរឱ្យបន្តដឹកនាំគ្រប់គ្រងវិទ្យាស្ថានឈរលើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង មានតម្លាភាព គណនេយ្យភាព រក្សាចាស់ បង្កើនថ្មី និងដាក់ចេញនូវវិធានការកំណែទម្រង់ សំដៅធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល ជាពិសេសការពង្រឹងសមត្ថភាពគ្រូ ទំនើបកម្មទាំងឧបករណ៍ សម្ភារៈនិងកម្មវិធីសិក្សាទាំងជំនាញទន់ និងជំនាញរឹងឱ្យឆ្លើយតបបានតាមការវិវត្តរីកចម្រើននៃឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹងការគ្រប់គ្រង ទាំងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមក៏បានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូជាតិ-អន្តរជាតិ លើកកម្ពស់ការហ្វឹកហ្វឺនកូនជាង ការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន ការបង្កើន និងផ្លាស់ប្តូរជំនាញ ព្រមទាំងការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសផ្សព្វផ្សាយពីវិស័យ TVET តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនធំៗ តំបន់សេដ្ឋកិច្ចពិសេស និងអាជ្ញាធរមូលដ្ឋាន។ 

 

ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ការដឹកនាំថ្មី ដោយមានការចូលរួមពីមន្ត្រី បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់នឹងធ្វើឱ្យវិទ្យាស្ថានទាំងពីរក្លាយជាគ្រឹះស្ថាន TVET ឈានមុខគេក្នុងតំបន់ និងជាមជ្ឈមណ្ឌលឧត្តមភាព បង្កើតសមិទ្ធផលថ្មីៗ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

 

ឯកឧត្តមសង្កត់ធ្ងន់ថា ការតាំងចិត្ត និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន TVETទាំងអស់គឺជាការរួមចំណែកធ្វើឱ្យវិស័យ TVET កាន់តែដើរតួនាទីដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ 

 

នាឱកាសនោះដែរ ឯកឧត្តម ជិន តារ៉ា និងឯកឧត្តម តាន់ កុសល ក៏បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តខិតខំបំពេញតួនាទី និងភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព៕ 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jvdsj75g1a3th2a1cfapif28l1f.jpeg
Click to enlarge image o_1jvdsj75g1aiv16aj1ifuqra8uf13.jpeg
Click to enlarge image o_1jvdsj75g1cl4mf72pc18o81d3l1a.jpeg
Click to enlarge image o_1jvdsj75g1ejoj1n5fl1hefksr17.jpeg
Click to enlarge image o_1jvdsj75g1ekka3c156d15l133h1m.jpeg
Click to enlarge image o_1jvdsj75g1nq72mg1qgv1gp0f501o.jpeg
Click to enlarge image o_1jvdsj75g1pn63ji18en1gil9d51l.jpeg
Click to enlarge image o_1jvdsj75g1sfk1atah5l11qjqs116.jpeg
Click to enlarge image o_1jvdsj75g1sqm1eii1rfb1e667dt18.jpeg
Click to enlarge image o_1jvdsj75g1uc61v9flvk1qdj191q1r.jpeg
Click to enlarge image o_1jvdsj75g5v31sr11il3o59f9t19.jpeg
Click to enlarge image o_1jvdsj75g10c11h23tgctrr1gvr1k.jpeg
Click to enlarge image o_1jvdsj75g15on1nd01i50dnbafl1i.jpeg
Click to enlarge image o_1jvdsj75g16gg17dvsvu1inl101i1c.jpeg
Click to enlarge image o_1jvdsj75g19of1k8mseg1d4c1m2k1h.jpeg
Click to enlarge image o_1jvdsj75g61s1r7jh4bkea11bp1e.jpeg
Click to enlarge image o_1jvdsj75g136312g91e7718maflh1q.jpeg
Click to enlarge image o_1jvdsj75g1969161s15ovf9ta0i1n.jpeg
Click to enlarge image o_1jvdsj75ghsq1s961pt1183odj41j.jpeg
Click to enlarge image o_1jvdsj75gi4k1q4h80ni2gno31g.jpeg
Click to enlarge image o_1jvdsj75girv753pn619n01pkp15.jpeg
Click to enlarge image o_1jvdsj75gnaat3ppksp5hm1m14.jpeg
Click to enlarge image o_1jvdsj75gqpl1k9t1tob7ov117m1b.jpeg
Click to enlarge image o_1jvdsj75gt8oio4v7kv1l17771d.jpeg
Click to enlarge image o_1jvdsj75gvpmrft1o1g12fk11sn1p.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3747.html#sigProId8ec96d0b0c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.