Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ

 Saturday, 18 July 2026 19:15  |  347 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ

(កំពត)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ៥១៤អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសរុប ២ ២០៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។

 

ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ១ ៨០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី ដែលជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (ធីវេត “TVET”)  ធ្វើជា ស្ពានចម្លង សម្រាប់កសាងអនាគតដ៏ត្រឹមត្រូវ។ ឯកឧត្តមបានលើកយកប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ។ ជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗ និងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។ 

ឯកឧត្តមមានប្រសាសន៍ថា ការចាប់យកការសិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០% ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យសិស្ស-និស្សិតបន្តរៀនសូត្រពេញមួយជីវិត ជាពិសេសពង្រឹងជំនាញទន់ បង្កើនជំនាញនិងផ្លាស់ប្តូរជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាលបន្តគាំទ្រកូនចៅឱ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

 

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ព្រមទាំងការតភ្ជាប់អ្នកសិក្សាទៅកាន់ឱកាសការងារជាក់ស្តែង ស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ TVET និងជំរុញការអនុវត្តកម្មវិធី TVET ១,៥លានឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

 

ក្នុងឱកាសនេះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានផ្ដាំផ្ញើដល់សិស្ស-និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង ជំនាញ និងសញ្ញាបត្រដែលទទួលបាន ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការប្រកបការងារ ដោយបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ អង្គភាព និងសង្គមជាតិ។

 

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image o_1jtqikmjc1krbp7t1iqbn3814spr.jpeg
Click to enlarge image o_1jtqikmjc1nj9sp91kqqm0e4j413.jpeg
Click to enlarge image o_1jtqikmjc1td8123frf1jk9osuq.jpeg
Click to enlarge image o_1jtqikmjc1tn61jbrh91k7a137612.jpeg
Click to enlarge image o_1jtqikmjc1usp94f6l1h5bp0ss.jpeg
Click to enlarge image o_1jtqikmjc7a61ilf1sv91g3rd4s11.jpeg
Click to enlarge image o_1jtqikmjc7fs6i210o81fvju2b10.jpeg
Click to enlarge image o_1jtqikmjc8fn1ern18p1ers1sb0p.jpeg
Click to enlarge image o_1jtqikmjc18vf15f11b2ark1jhbv.jpeg
Click to enlarge image o_1jtqikmjcdi6ncs1ttabac2b7o.jpeg
Click to enlarge image o_1jtqikmjcnfnhje1vs640u1u82t.jpeg
Click to enlarge image o_1jtqikmjcrnf16jpmejpl56bnu.jpeg
Click to enlarge image o_1jtqikmjcvfqmcl4uf16q51anpn.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3727.html#sigProId5d6887fe15

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.