Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3180

សមាគមមិត្តយើង សហការជាមួយក្រសួងការងារ រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ ទទួលបានសិរីសួស្ដីមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 Sunday, 06 April 2025 17:40  |  500 times  |   Print  |   Email
  • Image Gallery
សមាគមមិត្តយើង សហការជាមួយក្រសួងការងារ រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ ទទួលបានសិរីសួស្ដីមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សមាគមមិត្តយើង បានរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធី «កាត់សក់និងសម្រស់ដើម្បីមិត្តយើង» ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ ដើម្បីទទួលបានសក់ស្អាត លើកសម្រស់ និងទទួលបានសិរីសួស្ដីមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

 

ពិធីកាត់សក់ដោយឥតគិតថ្លៃនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិត និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ៣០០នាក់។ 

 

ក្នុងពិធីដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តម ឡា វិបុល បានមានប្រសាសន៍ថា ក្រៅពីការផ្តល់ សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិត វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ កម្មវិធីនេះក៏នឹងដើរតួជាកន្លែងភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយអំពីការផ្តល់ជូនព័ត៌មានប្រឹក្សាយោបល់ ស្វែងរកការងារតាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការចុះឈ្មោះសិក្សា ដោយឥតគិតថ្លៃសម្រាប់អ្នកដែលមិនមានលទ្ធភាព អ្នកដែលមានបណ្ណក្រីក្រ ឬបណ្ណសមធម៌ ដែលមានបំណង ចង់សិក្សាស្វែងរកជំនាញ បន្ថែមជំនាញតាមរយៈកម្មវិធី TVET 1.5M របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសក៏អាចសាកសួរអំពីអត្ថប្រយោជន៍លម្អិតអំពីព័ត៌មានការចុះបញ្ជីជាបុគ្គលស្វ័យនិយោជន៍របស់បេឡាជាតិសន្តិសុខសង្គម បានផងដែរ ។

 

សូមជម្រាបផងដែរថា អស់រយៈពេលប្រមាណ ៤ឆ្នាំកន្លងមក សមាគមមិត្តយើង នៅតែបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ «សក់និងសម្រស់របស់មិត្តយើង» ក្នុងគោលបំណងដើរតួជាស្ពានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញ ផ្នែកវិជ្ជាជីវៈនេះ ពោល គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}3180{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.