Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ប៉ុក ប៉ាន់ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

 Monday, 28 October 2024 10:11  |  758 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ប៉ុក ប៉ាន់ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ 

 

ក្នុងឱកាសបិទកម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់ក្រុមការងាររបស់មហោស្រពមុខវិជ្ជា និងការងារមេគង្គ ក៏ដូចជាក្រុមការងារ Festival ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ នេះឡើង។ 

 

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថាកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ មាននូវធាតុផ្សំគន្លឹះជាច្រើនដើម្បីតភ្ជាប់យុវជន សិស្សានុសិស្ស អ្នកស្វែងរកការងារ ជាមួយនឹងអ្នកជំនាញ ធុរជន និងបុគ្គលដែលផ្តល់ជាបញ្ញា ការឈ្វេងយល់ និងអនុសាសន៍ អំពីការអនុវត្តជាក់ស្តែងចេញពីបទពិសោធការសិក្សា និងបទពិសោធការងារ នៃស្ថាប័នរដ្ឋ និងស្ថាប័នឯកជននានា រួមទាំងផ្តល់ឱកាសសម្រាប់និយោជិតស្វែងរកការងារ និងនិយោជកពិនិត្យរកមើលយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពក្នុងការបំពេញកិច្ចការងារផងដែរ។ 

 

ឯកឧត្តម ប៉ុក ប៉ាន់ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ ដែលកម្មវិធីបានពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងអាជីពសក្តានុពលចំនួន ៩ដូចជា (១)បច្ចេកវិទ្យាកសិកម្ម (២)អ្នកវិទ្យាសាស្ត្រ (៣)អ្នកបង្កើតមាតិកាឌីជីថល (៤)វិស្វករបញ្ញាសិប្បនិម្មិត (៥)សិល្បៈ និងការរចនា (៦)ឧស្សាហកម្ម (៧)វេជ្ជសាស្ត្រ (៨)វិទ្យាសាស្ត្រទិន្នន័យ និង(៩)បច្ចេកវិទ្យាអាហារ ដែលជំនាញទាំងអស់នេះសុទ្ធតែជំនាញដែលមានតម្រូវការទីផ្សារ និងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកអំពីសារៈសំខាន់នៃការចូលរួម និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង បទពិសោធ ការលើកកម្ពស់លទ្ធភាពការងារ ការផ្សព្វផ្សាយពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាល កម្មវិធីសិក្សា វគ្គខ្លីៗ និងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈផ្សេងទៀត ក៏ដូចជាបំពេញចន្លោះប្រហោងក្នុងការផ្តល់នូវបទពិសោធ បរិវត្តកម្ម និងការតម្រង់ទិសសម្រាប់យុវជនដែលជាចំណុចសំខាន់ នៃដំណើរឆ្ពោះទៅការជ្រើសរើសអាជីពការងាររបស់ពួកគេ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ib8hrliv1ik41m09kjom2p1ub8j.jpeg
Click to enlarge image o_1ib8hrliv1jqrruq63e1mlhn7eh.jpeg
Click to enlarge image o_1ib8hrliv1lfg1d1vd751jcnbak.jpeg
Click to enlarge image o_1ib8hrliv1so71arf1r2vi9hd4hi.jpeg
Click to enlarge image o_1ib8hrliv19v1178djdsdic1ascl.jpeg
Click to enlarge image o_1ib8hrliv89l1ueq4sb71fossm.jpeg
Click to enlarge image o_1ib8hrlivtnm5mo19jo1ri71342n.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2887.html#sigProId4f9ea19a5d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.