Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

 Wednesday, 29 April 2026 14:48  |  62 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។ 

 

ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា«វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។

 

ជាមួយនឹងការរំលឹកពីប្រវត្តិនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវានេះធ្វើឡើងដោយមានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។ 

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថា ថ្ងៃ ១ ឧសភាមិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។

 

ឯកឧត្តមបានបន្តថា ខេត្តស្វាយរៀងបានប្រែក្លាយជាខេត្តឈានមុខដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ដែលនេះគឺជាសមិទ្ធផលកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្ត និងវិនិយោគិន ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមិនត្រឹមតែអាចស្រូបទាញកម្លាំងពលកម្មពីអតីតពលករមកពីក្រៅប្រទេសបានរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏នៅតែបន្តមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។

 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពន្យល់ដ៏ក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការបន្តពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលបានអត្ថប្រយោជន៍នៃសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងខេត្តស្វាយរៀង និងការពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតបងប្អូនកម្មករ។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយឥតបង់ថ្លៃ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារឱ្យកាន់តែប្រសើរឡើងជាងមុន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកបច្ចេកទេស និយោជក និងកម្មករនិយោជិត និងសហជីពឱ្យឈ្វែងយល់កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ ម្យ៉ាងទៀតដើម្បីខឿនការពារជាតិរឹងមាំ និងការអភិវឌ្ឍរីកចំរើនតទៅមុខ។ ឯកឧត្តម ហេង សួរ ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឱ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jnc3i6g3aduv62ihebec1phj10.jpeg
Click to enlarge image o_1jnc3i6g3br21s9t1j1ifbdoqb19.jpeg
Click to enlarge image o_1jnc3i6g3br82at10n418f187314.jpeg
Click to enlarge image o_1jnc3i6g3cnk1ba10j21849arsr.jpeg
Click to enlarge image o_1jnc3i6g3ipgtteb02std12eu15.jpeg
Click to enlarge image o_1jnc3i6g3j7e1bq51pdg1vf81raou.jpeg
Click to enlarge image o_1jnc3i6g3k6v6dgq2124g1avf16.jpeg
Click to enlarge image o_1jnc3i6g3ogh15531d0e9pe1fk712.jpeg
Click to enlarge image o_1jnc3i6g31klo1rce1kaa12tldiet.jpeg
Click to enlarge image o_1jnc3i6g31kso1avr13hg1i6siv9v.jpeg
Click to enlarge image o_1jnc3i6g31of7m8ntq81nqt90417.jpeg
Click to enlarge image o_1jnc3i6g31qpim3f1ie9hvk1vjv13.jpeg
Click to enlarge image o_1jnc3i6g31sd01bkc9385r8jg51b.jpeg
Click to enlarge image o_1jnc3i6g31u8k7p91d8j67g18fg1a.jpeg
Click to enlarge image o_1jnc3i6g31verabg1muqgh71ias.jpeg
Click to enlarge image o_1jnc3i6g31vrdo661nec9um166d11.jpeg
Click to enlarge image o_1jnc3i6g3190d15c8idm11m61i0c18.jpeg
Click to enlarge image o_1jnc3ldl3rhk1ckj16kap0u1j0b.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3634.html#sigProIdfd17bbfb81

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.