Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីពជាង ៣០០នាក់ ក្នុងខេត្តកំពង់ស្ពឺ

 Friday, 30 January 2026 19:32  |  54 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីពជាង ៣០០នាក់ ក្នុងខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា។ 

វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលមានការចូលរួមពីសិក្ខាកាមប្រមាណ ៣០០នាក់ មកពីសហគ្រាសចំនួន ១០០ ក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។

 

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ បានផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និងយន្តការដោះស្រាយវិវាទការងារ ដែលសុទ្ធសឹងតែជាចំណេះដឹងគន្លឹះសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយជម្លោះការងារដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jg7eegqr10rj14m61guc11lc1qaih.jpeg
Click to enlarge image o_1jg7eegqr12cjaek1saq1kpg53rj.jpeg
Click to enlarge image o_1jg7eegqr12k31s1c1l0v1h381j2g.jpeg
Click to enlarge image o_1jg7eegqr17gf1opj1kqjadsar8i.jpeg
Click to enlarge image o_1jg7eegqrj3alq9135i1e5r1f6if.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3521.html#sigProIde5ea770e9a

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.