Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្រ្តាលីសហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជាទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ

 Thursday, 29 January 2026 13:41  |  99 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្រ្តាលីសហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជាទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

 

គោលបំណងដ៏សំខាន់នៃ MOU នេះគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។

នេះជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង (១)ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ (២)ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ សម្រាប់ការផ្លាស់ប្តូរជំនាញ ការសិក្សាសិស្សហាត់ការ និងការហាត់ការងារ នៅប្រទេសអូស្ត្រាលី និង (៣)ការលើកកម្ពស់ និងការសម្របសម្រួលបណ្តាញ និងភាពជាដៃគូ រវាងស្ថាប័នបណ្តុះបណ្តាល។

 

កិច្ចសហការនេះក៏នឹងបើកផ្លូវឱ្យមានកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្តុះបណ្តាល TVET និងសិស្សនិស្សិតចូលរួមក្នុងការសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញផងដែរ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឱ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដា និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។

 

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្តីមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្រៅប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image o_1jg482bil1ff9l201st11oan3cdq.jpeg
Click to enlarge image o_1jg482bil1hh814g81qe5na7jcom.jpeg
Click to enlarge image o_1jg482bil1j47ebc11vokbv18nrk.jpeg
Click to enlarge image o_1jg482bil1pe4d9b14bv14l81n3fo.jpeg
Click to enlarge image o_1jg482bil2fc33m1j5k1hh416ftn.jpeg
Click to enlarge image o_1jg482bil5s8mjrj2usrt1mbkl.jpeg
Click to enlarge image o_1jg482bil8m81auri1q1dhm9anp.jpeg
Click to enlarge image o_1jg482bil173b1uau1fu5mc91nn2r.jpeg
Click to enlarge image o_1jg482bilel5crcr60e2jjs1j.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3519.html#sigProId13850ac113

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.