Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្រ្តីជាន់ខ្ពស់ក្រសួងការងារជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព

 Friday, 05 December 2025 16:26  |  297 times  |   Print  |   Email
  • Image Gallery
មន្រ្តីជាន់ខ្ពស់ក្រសួងការងារជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព

 

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិតនៅកន្លែងធ្វើការ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូលរួមរបស់សហជីពទាំងក្នុងសកម្មភាពការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ ឯកឧត្តមក៏បានជំរុញយ៉ាងមុតមាំឱ្យប្រធានសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍នូវបញ្ហានានាតាមរោងចក្រ សហគ្រាសមកកាន់ក្រសួងឱ្យបានទាន់ពេលវេលាសម្រាប់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។

 

ជាការផ្តាំផ្ញើ ឯកឧត្តម ងុយ រិទ្ធ ស្នើឱ្យសហជីពមូលដ្ឋានទាំងអស់ពង្រឹងសមត្ថភាព និងកសាងនូវការជឿទុកចិត្តពីកម្មករ ខណៈក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយទំនាក់ទំនង សម្រាប់ទទួលព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ដោយត្រូវទុកចិត្តលើយន្តការសម្របសម្រួលដោះស្រាយរបស់ក្រសួងតាមរយៈមន្ត្រីអធិការកិច្ចការងារ។

 

ជាមួយគ្នានេះដែរក្នុងនាមក្រសួង ឯកឧត្តម ងុយ រិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈហើយសមាជិកសហជីពអាចទទួលបាននូវការការពារប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jbmtcpg5fm8uo1g2i6656jtq.jpeg
Click to enlarge image o_1jbmtcpg51iedpn813avpq7m4in.jpeg
Click to enlarge image o_1jbmtcpg51otg1gktnehb8hq6fp.jpeg
Click to enlarge image o_1jbmtcpg51rkj1mvspdbiah1d15o.jpeg
Click to enlarge image o_1jbmtcpg51tce1stp1v5jbrq1is4l.jpeg
Click to enlarge image o_1jbmtcpg513fp9v8g4p1j97o6kk.jpeg
Click to enlarge image o_1jbmtcpg518dipfqam4u7j1aqor.jpeg
Click to enlarge image o_1jbmtcpg518tn6ar1ec0jmq1bpcj.jpeg
Click to enlarge image o_1jbmtcpg51861ic1okd1gq117brm.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3436.html#sigProId8d0700ab0a

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.