Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិគ្រោះយោបល់ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)​ ពីកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ

 Thursday, 08 May 2025 15:18  |  1360 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិគ្រោះយោបល់ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)​ ពីកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ទុន សុភណ្ឌ អ្នកសម្របសម្រួលអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា លោក ប្រាយអាន ហ្វរណារី ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក បេនចាមីន ហាកឃីន អ្នកជំនាញបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារប្រចាំទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការវិជ្ជាជីវៈ តំណាងនិយោជក និងភាគីកម្មករនិយោជិត តំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ូ វុឌ្ឍី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់អង្គការ ILO កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ ដែលបានសហការរៀបចំដំណើរការកិច្ចប្រជុំ។

 

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ជាពិសេសការអនុវត្តគម្រោងនេះនៅកម្ពុជា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ទេសន្តរប្រវេសន៍ការងារដែលមិនមានសុវត្ថិភាព និងផលវិបាកនានា ដែលត្រូវពង្រឹងបន្ថែមការលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ការទទួលបានការងារសមរម្យ សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងផលិតជលផល និងអាហារសមុទ្រ ក៏ដូចជាការងារខាងផ្នែកនេសាទ ឱ្យមានលក្ខខណ្ឌការងារសមរម្យ និងរក្សាបាននិរន្តរភាពផលិតកម្មខាងនេសាទ រួមទាំងផលិតផលនេសាទបឋម និងការងារនៅក្រោយពេលធ្វើការកែច្នៃ។

 

សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងឆ្នាំ២០២៤ និងពិនិត្យពិភាក្សាលើការរៀបចំផែនការការងារសម្រាប់អនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1iqnfkh6s1e51hn1idl1pp15u7n.jpeg
Click to enlarge image o_1iqnfkh6s1jv3scc1tsi1e6pnoio.jpeg
Click to enlarge image o_1iqnfkh6s9hidk7hiafhd1c5ui.jpeg
Click to enlarge image o_1iqnfkh6s15fu8c2tvq77e1sqlk.jpeg
Click to enlarge image o_1iqnfkh6s19s2246e5l1ti7182cj.jpeg
Click to enlarge image o_1iqnfkh6s65fakf14c7mk2tgom.jpeg
Click to enlarge image o_1iqnfkh6sn9rv12etp4p17mbl.jpeg
Click to enlarge image o_1iqnfkh6ts1q36lf9q1icc154op.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3245.html#sigProId7b918d3ca7

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.