Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3160

ឯកឧត្តម ហេង សួរ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកលប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន

 Monday, 31 March 2025 16:58  |  592 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកលប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាស្វែងរកផ្លូវដើម្បីកែលម្អស្តង់ដាការងារ ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តសេដ្ឋកិច្ចចក្រា និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកជាសកល ក្នុងការពង្រឹងសមត្ថភាពរបស់វិស័យវាយនភណ្ឌឱ្យមានភាពរីកចម្រើន ចំពេលមានការផ្លាស់ប្តូរសេដ្ឋកិច្ចសកល និងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខរបស់កម្ពុជា។ 

 

ការគូសបញ្ជាក់នេះ នៅក្នុងឱកាស ឯកឧត្តម ហេង សួរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ (Cambodia Global Textile Summit 2025) ក្រោមប្រធានបទ «ការបង្កើតអនាគត៖ ការប្រកួតប្រជែង និងនិរន្តរភាព» ដែលរៀបចំដោយសមាគម TAFTAC, អង្គការអន្តរជាតិខាងការងារ (ILO), សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia), អង្គការ GIZ ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំកំពូលនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

 

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់មួយនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនិងបទប្បញ្ញត្តិផ្សេងៗដែលគាំទ្រ លើកកម្ពស់ និងពង្រឹងវិស័យវាយនភណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ផលិតផលវាយនភណ្ឌដ៏សំខាន់ ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។  

 

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា (Cambodia Global Textile Summit 2025)នេះ ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ម្ចាស់ម៉ាកអន្តរជាតិ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម តំណាងនិយោជក អង្គការតំណាងកម្មករនិយោជិត ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់អាជីវកម្មដែលកំពុងស្វែងរកប្រភពទំនិញ សេវាកម្ម និងការផលិត៕

 

#MLVT #HENGSour

Image Gallery

{gallery}3160{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.