Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

 Monday, 10 March 2025 14:24  |  1027 times  |   Print  |   Email
  • Image Gallery
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា។ រោងចក្រនេះមានចំនួន៣៣អគារ ដែលផលិតសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប។ 

 

បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតចំនួន ១៨ ៧៤៤នាក់ (ស្ត្រី ១៧ ៥៩៧នាក់)។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះលើស ៣ខែ មានចំនួន ១ ០៤២នាក់ និងមានទារកនិងកុមារអាយុលើសពី ៣-៣៦ខែមានចំនួន ១ ០៩២នាក់។ 

 

កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៥ដុល្លារ។ បន្ថែមពីលើនេះ កម្មករនិយោជិតមានបណ្ណ ប.ស.ស. រួមនិងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែសម្រាប់ទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន), បន្ថែមពីនេះក៏មានទីកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារចំនួន ៨កន្លែងផងដែរ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ilvf2s9d1b8us21ra91tkt96tn.jpeg
Click to enlarge image o_1ilvf2s9d1f03mcj1gqle84178co.jpeg
Click to enlarge image o_1ilvf2s9d1s5i1im41sj216tcqkpl.jpeg
Click to enlarge image o_1ilvf2s9d18a69si1b713h5fgtp.jpeg
Click to enlarge image o_1ilvf2s9dbl11kl815071qg4mqdm.jpeg
Click to enlarge image o_1ilvf2s9dhcu6u61asc1mv31j63q.jpeg
Click to enlarge image o_1ilvf2s9e1gpu9qv1s8mqc51opcv.jpeg
Click to enlarge image o_1ilvf2s9e1igq1e6t173t1gqi1qiu.jpeg
Click to enlarge image o_1ilvf2s9e4hjru41lsk1e3u1qlmr.jpeg
Click to enlarge image o_1ilvf2s9e19ro14nd1r5n6h1fbot.jpeg
Click to enlarge image o_1ilvf2s9eijo1tbr1l7m18s05g6s.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3119.html#sigProIdc07aaa744b

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.