Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត

 Friday, 14 February 2025 19:11  |  1293 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ័នយ៉ាង លេបឹល (ខេមបូឌា) អិលធីឌី (GUANYANG LABEL (CAMBODIA) LTD.) ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ 

 

ក្នុងឱកាសនោះ ឯកឧត្តម  បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ស្ថានភាពប្រឈមរបស់សហគ្រាស គ្រឹះស្ថាន។ បន្ទាប់ពីចុះពិនិត្យស្ថានភាព និងទិដ្ឋភាពជាក់ស្ដែងក្នុងរោងចក្រ ឯកឧត្តម រដ្ឋលេខាធិការ ពិនិត្យឃើញថា លក្ខខណ្ឌការងារ បរិស្ថានកន្លែងធ្វើការ និងអនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ និងរបបសន្តិសង្គមមានលក្ខណៈល្អប្រសើរ។ 

 

ក្រុមការងារក៏បានណែនាំ មួយចំនួនដូចជា ៖ 

១. ដើម្បីជំរុញកម្មករនិយោជិត និងនិយោជកឱ្យចូលរួមសកម្មក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបានត្រឹមត្រូវ សហជីពនិងនិយោជកត្រូវសហការផ្សព្វផ្សាយ និងប្រើ App សមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា

២. ណែនាំសហជីព និងនិយោជក ចូលរួមទប់ស្កាត់រាល់ពាក្យចចាមអារ៉ាម និងបាតុភាពអវិជ្ជមាននៃមជ្ឈដ្ឋានអគតិ អំពីការផ្តល់សេវា ប.ស.ស. តាមរយៈការផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យចេះប្រើប្រាស់ App និងពង្រឹងការការពារផលប្រយោជន៍កម្មករនិយោជិតតាមការចុះសមាជិកឧត្តរជីវី

៣. លើកទឹកចិត្តកម្មករនិយោជិតការរាយការណ៍ ក្នុងករណីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាមិនបានត្រឹមត្រឹម តាមរយៈប្រព័ន្ធ Hotline លេខ 1297 ឬ 1286

៤. បញ្ជាក់អំពីការចូលប្រើប្រាស់ សេវា ប.ស.ស. នៅខាងមន្ទីរពេទ្យ ដោយមិនកំណត់ចំនួនដង 

៥. ណែនាំទៅខាងអ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋបាលត្រូវបង់ភាគទាន ប.ស.ស. ឱ្យបានទៀងទាត់រៀងរាល់ខែ និងគ្រប់ចំនួនកម្មករទាំងអស់ ដើម្បីកុំអោយបាត់ផលប្រយោជន៍របស់កម្មករនិយោជិត៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ik251qvm1dqm80eitve5g1b4m.jpeg
Click to enlarge image o_1ik251qvm1fvfndu1hmc1an21b7ri.jpeg
Click to enlarge image o_1ik251qvm1mop1gm415pl16ia1smno.jpeg
Click to enlarge image o_1ik251qvm1nfc1r2iboj1lqm1c35l.jpeg
Click to enlarge image o_1ik251qvm1upcdknai31a2v1st9n.jpeg
Click to enlarge image o_1ik251qvm12pam2cv7e1n0bhc6p.jpeg
Click to enlarge image o_1ik251qvm18ehnecjt71uhb1p18k.jpeg
Click to enlarge image o_1ik251qvmi761ibpafa1t6hcuqj.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3066.html#sigProIdce46062c39

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.