Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

 Friday, 10 January 2025 18:17  |  1134 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្ដសាល ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។ 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលក្នុងឆ្នាំ២០២៤ និងពិភាក្សាអំពីផែនការណ៍ការងារសម្រាប់ឆ្នាំ២០២៥ ដែលជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឆ្នាំ២០២៤ ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល បានចុះធ្វើអធិការកិច្ចផ្តោតតែលើរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប មានទីតាំងនៅរាជធានីភ្នំពេញ ចំនួន ១១៨ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ នេះគឺជាការចាប់ផ្តើមដ៏ល្អប្រសើរក្នុងការអនុវត្តយន្តការអធិការកិច្ចថ្មីដែលជាកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ 

គួរបញ្ជាក់ផងដែរថា នៅក្នុងយន្តការថ្មីនេះ ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការរៀបចំ និងដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងចំនួន ៤ វិស័យ មកដល់ពេលនេះ រួមមាន ១-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍, ក្រសួងបរិស្ថាន, ២-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យទេសចរណ៍ ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, ៣-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកសិកម្ម ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, និង ៤-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យសំណង់ ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20250110_181633_387.jpg
Click to enlarge image IMG_20250110_181635_853.jpg
Click to enlarge image IMG_20250110_181638_224.jpg
Click to enlarge image IMG_20250110_181640_788.jpg
Click to enlarge image IMG_20250110_181643_095.jpg
Click to enlarge image IMG_20250110_181645_420.jpg
Click to enlarge image IMG_20250110_181653_302.jpg
Click to enlarge image IMG_20250110_181701_524.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3015.html#sigProId5a9dd756ef

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.