Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិរួមគ្នាប្រារព្ធទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤

 Wednesday, 18 December 2024 18:45  |  1062 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិរួមគ្នាប្រារព្ធទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ និងការគោរពសិទ្ធិរបស់ពួកគេ” ត្រូវបានប្រារព្ធធ្វើឡើងរួមគ្នា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា។ 

 

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតី លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល, តំណាងស្ថានបេសកកម្មបរទេស នៅកម្ពុជា, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដូចជា លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា, លោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា, លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា, លោក Reto Gruninger ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), តំណាងពីស្ថាប័នអប់រំ សមាគមនិយោជក សហជីព អង្គការសង្គមស៊ីវិល វិស័យ​ឯកជន សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន និងអតីតពលករ។ 

 

ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតសំខាន់លើការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានា និងផ្តល់នូវកិច្ចគាំពារសង្គមជូនដល់ពលករទេសន្តរប្រវេសន៍។ តាមរយៈទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ក្រោមប្រធានបទ “លើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ និងការគោរពសិទ្ធិរបស់ពួកគេ” ដែលផ្តោតលើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្ដរប្រវេសន៍នេះនឹងក្លាយជាឱកាសមួយ ដើម្បីលើកកម្ពស់ការសន្ទនា និងការយល់ដឹងអំពីការធ្វើទេសន្តរប្រវេសន៍ការងារ និងចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសន៍នៅក្នុងសហគមន៍។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ចំណុចអាទិភាពទី៩ ស្ដីពីការបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ការទប់ស្កាត់ទេសន្តរប្រវេសន៍ការងារខុសច្បាប់ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា ការរៀបចំយន្តការទទួលស្គាល់ជំនាញ និងការធ្វើចល័តភាពរបបសន្តិសុខសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាច្រើន ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេសដែលមកធ្វើការនៅកម្ពុជាផងដែរ។ 

 

បន្ថែមពីនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់, អំពើជួញដូរមនុស្ស, ការលើកកម្ពស់ការការពារសិទ្ធិផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ, ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ, ចល័តភាពនៃរបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាអំពីការងារ និងការបង្កើតមុខរបរដោយខ្លួនឯង៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ifcpg4mc18vddgvdec1q4b1ulei.jpeg
Click to enlarge image o_1ifcpg4mcbm33m11adn1mv61cgog.jpeg
Click to enlarge image o_1ifcpg4mceost3v4ob1a071oaak.jpeg
Click to enlarge image o_1ifcpg4mckojuvmb511jl0j5vl.jpeg
Click to enlarge image o_1ifcpg4mcmmt1tqrt4s1l2mt6kh.jpeg
Click to enlarge image o_1ifcpg4mcnc91rbmrft1uci1vimj.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2966.html#sigProId94da46fd01

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.