Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

 Wednesday, 11 December 2024 19:56  |  1237 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

(ភ្នំពេញ)៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  

សន្និសីទថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំធ្វើឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយដៃគូអភិវឌ្ឍ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP), អង្គការអន្តរជាតិខាងការងារ(ILO), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC), សមាគមកម្ពុជា-ជប៉ុន គិបូ និងដៃគូអន្តរជាតិផ្សេងទៀត។ 

ឯកឧត្តម ហេង សួរ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ទន្ទឹមនេះ ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ហើយក៏ជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចនឹងពិចារណាមកកាន់កម្ពុជាផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងគ្រប់ក្រសួងស្ថាប័នទាំងអស់សម្រាប់ធ្វើតារាងសកម្មភាពរួមគ្នា ដើម្បីធានាថានៅឆ្នាំ ២០២៩ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាធានាបានថាយើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេ ហើយយើងនឹងអាចធ្វើដំណើរយ៉ាងស្វាហាប់ដើម្បីពង្រីកឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាសន្និសីទថ្នាក់ជាតិនាពេលនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ចំនួន ៤ តាមរយៈ ៖
១. ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកការយល់ឃើញ និងផ្តល់មតិយោបល់ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ ក្រោយពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។
២. ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ។ 
៣. ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។
៤. ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20241211_195452_569.jpg
Click to enlarge image IMG_20241211_195456_502.jpg
Click to enlarge image IMG_20241211_195458_817.jpg
Click to enlarge image IMG_20241211_195502_904.jpg
Click to enlarge image IMG_20241211_195504_864.jpg
Click to enlarge image IMG_20241211_195509_650.jpg
Click to enlarge image IMG_20241211_195513_115.jpg
Click to enlarge image IMG_20241211_195516_106.jpg
Click to enlarge image IMG_20241211_195520_454.jpg
Click to enlarge image IMG_20241211_195526_800.jpg
Click to enlarge image IMG_20241211_195529_835.jpg
Click to enlarge image IMG_20241211_195532_678.jpg
Click to enlarge image IMG_20241211_195539_695.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2959.html#sigProIdf4a75d9a56

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.