Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន

 Tuesday, 10 November 2026 18:08  |    Written by MLVT  |  295 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីស្ត្រីជាអ្នកដឹកនាំ (SheLeads Program) ក្រោមប្រធានបទ «រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក» ដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគម។

 

កម្មវិធីរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងសមត្ថភាពសមាជិកសមាគមអំពីការសម្រេចចិត្ត ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងភាពជាអ្នកដឹកនាំ សំដៅតម្រង់ទិសអ្នកដឹកនាំបន្តវេនរបស់សមាគម CWEA សម្រាប់អាណត្តិទី៦ (២០២៧-២០៣០)។

 

ក្នុងឱកាសនោះ លោកជំទាវបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលលេចធ្លោដែលសមាគមសហគ្រិនស្ត្រីកម្ពុជាសម្រេចបានរយៈពេល១៥ឆ្នាំកន្លងមក ជាពិសេសក្នុងអាណត្តិទី៥ ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ និងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ត្រីក្នុងការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលវិជ្ជមានដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

 

លោកជំទាវបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងសមត្ថភាពសហគ្រិនស្ត្រីឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលកំពុងវិវត្ត តាមរយៈការលើកកម្ពស់ជំនាញឌីជីថល នវានុវត្តន៍ ចំណេះដឹងហិរញ្ញវត្ថុ ការពង្រីកឱកាសវិនិយោគនិងទីផ្សារ ព្រមទាំងការពង្រឹងភាពជាដៃគូ និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។ ជាមួយគ្នានេះ លោកជំទាវបានសង្កត់ធ្ងន់លើការពង្រីកឱកាសអភិវឌ្ឍសមត្ថភាពដល់ស្ត្រីនៅតាមមូលដ្ឋាន និងការបណ្តុះបណ្តាលអ្នកដឹកនាំជាស្ត្រីជំនាន់ក្រោយ ដើម្បីជំរុញផលិតភាព ភាពប្រកួតប្រជែង និងធានានិរន្តរភាពនៃការដឹកនាំនិងការរីកចម្រើនអាជីវកម្មរបស់ស្ត្រីពីជំនាន់មួយទៅជំនាន់មួយ។

 

លោកជំទាវបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តសហការនិងគាំទ្រដល់ការលើកកម្ពស់សហគ្រិនភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីបង្កើតឱកាសឱ្យស្ត្រីកាន់តែមានសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងពង្រីកអាជីវកម្ម ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងចីរភាព៕

 

#MLVT #HENGSour


Click to enlarge image o_1k72idcov1b4dr5b2s61u3a7ev.jpeg
Click to enlarge image o_1k72idcov1lvrg1er4v118ci3ku.jpeg
Click to enlarge image o_1k72idcov1s2fv1v1tn8m6h7bkp.jpeg
Click to enlarge image o_1k72idcov1vv3arf1chj18gfla2s.jpeg
Click to enlarge image o_1k72idcov106udan18vr6oo176t10.jpeg
Click to enlarge image o_1k72idcovba91us61mfh1a9mi311.jpeg
Click to enlarge image o_1k72idcovbtf1m851gp2g9l1c4jr.jpeg
Click to enlarge image o_1k72idcovhvn9tb8uhr78cmo.jpeg
Click to enlarge image o_1k72idcovlmn1484fq61m9211umq.jpeg
Click to enlarge image o_1k72idcovmi01f45htvioa30013.jpeg
Click to enlarge image o_1k72idcovnhj1fi81t875a21qov12.jpeg
Click to enlarge image o_1k72idcovq89vuk17j136ltk7n.jpeg
Click to enlarge image o_1k72idcovu9s1b3i5orge21nt9t.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3867.html#sigProIdddb9010f68

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.