Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

 Friday, 23 October 2026 18:27  |    Written by MLVT  |  1342 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian ប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការ WRAP តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងសិក្ខាកាមប្រមាណជាង១០០នាក់។ 

 

វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អធិការការងារ និងអធិការពេទ្យការងារ លើការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ សំដៅកំណត់ និងទប់ស្កាត់ហានិភ័យ កំណត់រកមូលហេតុឫសគល់នៃគ្រោះថ្នាក់ ព្រមទាំងដាក់ចេញវិធានការបង្ការ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសុខុមាលភាពកម្មករនិយោជិត។

 

ថ្លែងទៅកាន់អង្គពិធី លោកជំទាវ មានប្រសាសន៍ថា ការស្វែងយល់កាន់តែស៊ីម្រៅពីការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ ពិតជាមានសារៈសំខាន់សម្រាប់អធិការការងារ និងអធិការពេទ្យការងារ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។ ការវាយតម្លៃហានិភ័យការងារនេះ ជួយគាំទ្រដល់អធិការការងារ និងអធិការពេទ្យការងារ ក្នុងផ្ទៀងផ្ទាត់ ថាតើនិយោជកបានរៀបចំការវាយតម្លៃហានិភ័យគ្រប់ជ្រុងជ្រោយដែរឬទេ និងត្រួតពិនិត្យឡើងវិញអំពីរបាយការណ៍វាយតម្លៃហានិភ័យការងារ កម្រិតគ្រោះថ្នាក់ដែលអាចទទួលយកបាន និងវិធានការគ្រប់គ្រងគ្រោះថ្នាក់របស់សហគ្រាសផងដែរ។ ដោយឡែក ការអង្កេតគ្រោះថ្នាក់ការងារ ជាដំណើរការមួយស្វែងរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុដែលបានកើតឡើងនៅកន្លែងធ្វើការ និងទប់ស្កាត់ករណីទាំងនោះមិនឱ្យកើតឡើងសារជាថ្មីម្តងទៀត។ 

 

លោកជំទាវបានលើកឡើងថា ដើម្បីបង្កើតវប្បធម៌អនុលោមភាព ការបង្ការហានិភ័យ និងធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់កម្មករនិយោជិត ក្រសួងការងារ បន្តពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដោយចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ជាអាទិភាពសំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ”។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងការការពារកម្មករនិយោជិត បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ព្រមទាំងបង្កើនផលិតភាពការងារ។ 

 

លើសពីនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនសមត្ថភាពនិយោជក កម្មករនិយោជិត និងអ្នកជំនាញ តាមរយៈការបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទំាងបានសហការជាមួយអង្គការ ILO និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការកសាងសមត្ថភាពអធិការការងារថ្នាក់រាជធានី-ខេត្ត រួមទាំងការបណ្តុះបណ្តាលអំពីការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ។

 

លោកជំទាវបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម ដោយក្តាប់យកកាលានុវត្តភាពនេះ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទ តាមរយៈការសាកសួរ និងការចែករំលែកបទពិសោធជាមួយគ្រូបង្គោល ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ការបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹង បទពិសោធ និងជំនាញអនុវត្តជាក់ស្តែងយ៉ាងច្រើនដល់សិក្ខាកាមទាំងអស់៕

 

#MLVT #HENGSour


Click to enlarge image o_1k5k8c0291bslp6gqu417snroc12.jpeg
Click to enlarge image o_1k5k8c0291e8q1c211gfmi73175sv.jpeg
Click to enlarge image o_1k5k8c0291gc1din56n1kff1gbes.jpeg
Click to enlarge image o_1k5k8c0291k3s16h219ko13jq1rme10.jpeg
Click to enlarge image o_1k5k8c0291ql81c3ovkdq6uf7eu.jpeg
Click to enlarge image o_1k5k8c0291r1dmap1t5r127i10cpt.jpeg
Click to enlarge image o_1k5k8c0291u70181r1jsv7o5rbgo.jpeg
Click to enlarge image o_1k5k8c0291v1e1l7igmp4dc1tp511.jpeg
Click to enlarge image o_1k5k8c02910h4gd5a58dm01bfj13.jpeg
Click to enlarge image o_1k5k8c02912tvbu51cr2lr6v3pp.jpeg
Click to enlarge image o_1k5k8c02913jc16guvq11ftkfucn.jpeg
Click to enlarge image o_1k5k8c02915khjd91qke2a1moir.jpeg
Click to enlarge image o_1k5k8c0299821di512db1rinjrvq.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3847.html#sigProIda2fd90cafb

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.