Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ​ និងអង្គការ ILO ចែករំលែកបទពិសោធលើជំនាញទប់ស្កាត់អំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ

 Wednesday, 21 October 2026 20:06  |    Written by MLVT  |  1053 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ​ និងអង្គការ ILO ចែករំលែកបទពិសោធលើជំនាញទប់ស្កាត់អំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពនៅទីស្តីការក្រសួង និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥ និងក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា សិក្ខាសាលានេះជាការបន្តចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ។ បន្ទាប់ពីនេះ ក្រសួងនឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃក្នុងឆ្នាំនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និងទំនាក់ទំនងការងារល្អនៅកន្លែងធ្វើការ» និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំ ដើម្បីទប់ស្កាត់និងបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រលើស្ត្រីនិងក្មេងស្រី ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា (ទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី) រហូតដល់ថ្ងៃទី១០ ខែធ្នូ (ទិវាសិទ្ធិមនុស្សអន្តរជាតិ) ដើម្បីលើកកម្ពស់ការយល់ដឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកគ្រប់គ្រង សហជីព បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាកម្លាំងចលករក្នុងការបណ្តុះវប្បធម៌គោរពគ្នានៅគ្រប់រចនាសម្ព័ន្ធការងារ និងការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ។

 

លោកជំទាវបានបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងយន្តការជាបន្តបន្ទាប់ ដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារ សមធម៌ គ្មានការរើសអើង និងគ្មានហិង្សានៅកន្លែងការងារ តាមរយៈ៖ (១) យន្តការអធិការកិច្ចការងារ យន្តការបណ្ដឹងអនាមិក ប្រព័ន្ធទូរស័ព្ទបន្ទាន់ ១២៩៧ និងយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតមាននៅកន្លែងការងារ (២) ការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រ គោលនយោបាយជាតិការងារនិងមុខរបរ ដែលលើកកម្ពស់ការងារសមរម្យ និងឱកាសការងារប្រកបដោយសមភាព (៣) យន្តការបណ្តុះបណ្តាលតាមរយៈវិទ្យាស្ថានជាតិការងារដល់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការវិជ្ជាជីវៈ (សមាគមនិយោជក និងសហជីព/តំណាងកម្មកនិយោជិត)។ ជាមួយគ្នានេះ ក្រសួងក៏បានបន្តសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញភាពប្រកួតប្រជែងនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (GFT) ព្រមទាំងគម្រោងផ្សេងៗទៀតជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី និងភាគីពាក់ព័ន្ធ ក៏ដូចជាការផ្សព្វផ្សាយចំណេះដឹង និងការរៀបចំឯកសារណែនាំនានា សំដៅទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សានិងការបៀតបៀននៅកន្លែងការងារ។

 

លោកជំទាវបានសង្កត់ធ្ងន់ថា ការទប់ស្កាត់អំពើហិង្សា និងការបៀតបៀន មិនមែនជាកាតព្វកិច្ចរបស់ភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់និយោជក កម្មករនិយោជិត សមាគមនិយោជក អង្គការវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ផងដែរ។ ការបង្កើតវប្បធម៌ការងារដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនរើសអើង ការស្តាប់ និងការឆ្លើយតបប្រកបដោយយុត្តិធម៌ គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងលើកកម្ពស់ទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា។​​ ម្យ៉ាងវិញទៀត ការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារសមរម្យ ការបង្កើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

នាឱកាសនោះ លោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ ប្រធានគម្រោង ILO-BFC រូបនេះក៏បានប្តេជ្ញាចិត្តបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សានិងការបៀតបៀនសម្រាប់កម្មករនិយោជិតទាំងអស់៕

 

#MLVT #HENGSour


Click to enlarge image o_1k5f9a565r2iapl1st41t4lg2v11.jpeg
Click to enlarge image o_1k5f9a565tficd11qd2h67484s.jpeg
Click to enlarge image o_1k5f9a5651cmo1sds13hh1tftr0cv.jpeg
Click to enlarge image o_1k5f9a5651e6p1aanp8iecq1r1016.jpeg
Click to enlarge image o_1k5f9a5651j0e12km147o6bo1n5kt.jpeg
Click to enlarge image o_1k5f9a5651lop1f1nis4k13dreq.jpeg
Click to enlarge image o_1k5f9a5651qaji0m1rv2co4165j19.jpeg
Click to enlarge image o_1k5f9a5651usv1s664r2jbq1aml18.jpeg
Click to enlarge image o_1k5f9a56510eb1j1b1dic1moksgm13.jpeg
Click to enlarge image o_1k5f9a56511if1evk1kmv8fd107r12.jpeg
Click to enlarge image o_1k5f9a56511qo1jrv13h41q2bjk10.jpeg
Click to enlarge image o_1k5f9a56512go1q5b4vn1o9u19lc17.jpeg
Click to enlarge image o_1k5f9a56519i71uf71e7g14tq1pe515.jpeg
Click to enlarge image o_1k5f9a56564edi5lji10pj1405u.jpeg
Click to enlarge image o_1k5f9a565166v1noj1iephs81qm414.jpeg
Click to enlarge image o_1k5f9a56514251c811p2r19j41u0er.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3842.html#sigProId77c6b99595

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.