Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-ចិន ចុះអនុស្សារណ:យោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត

 Thursday, 24 September 2026 19:29  |    Written by MLVT  |  669 times  |   Print  |   Email
  • Image Gallery
កម្ពុជា-ចិន ចុះអនុស្សារណ:យោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត

(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” ក៏ដូចជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៍អស្ចារ្យប្រកបដោយភាពជោគជ័យ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍជំនាញ រួមទាំងការផ្តល់ជូននូវសៀវភៅ “កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន” ដែលគ្របដណ្តប់លើ ១៦ មុខជំនាញសំខាន់ៗ។ ទន្ទឹមនេះ ឯកឧត្តមបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ក្នុងការប្រែក្លាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះឱ្យទៅជាការអនុវត្តជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍នៃភាគីទាំងពីរ ហើយក៏ជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរ។

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសារ:សំខាន់លើការអភិវឌ្ឍជំនាញបច្ចុប្បន្ន និងពេលអនាគត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាគន្លឹះមួយធ្វើឱ្យប្រទេសដ៏ទៃ និងកម្ពុជាអាចយកមករៀនសូត្របន្ថែម ដើម្បីដុះខាត់នៅចន្លោះខ្វះខាតនានា។

 

លើសពីនេះ ឯកឧត្តម និងលោកជំទាវក៏បានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។ ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងសម្របសម្រួលជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ MoU នេះ។

 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញលោកជំទាវ វ៉ាង ស៊ាវភីង មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខផងដែរ៕

#MLVT #HENGSour


Click to enlarge image o_1k39mcmoa1k3a4ve1b2rb1cj69h.jpeg
Click to enlarge image o_1k39mcmoa1vpuht81s0u14m812bti.jpeg
Click to enlarge image o_1k39mcmoa12o617q8ic012ak1ud2l.jpeg
Click to enlarge image o_1k39mcmoa15dj10ep93q1hi7pnuj.jpeg
Click to enlarge image o_1k39mcmoa42tmh13vk130k6o4k.jpeg
Click to enlarge image o_1k39mcmoakjvkt71l4c1mcts0sm.jpeg
Click to enlarge image o_1k39mcmoavatari1mii15m212vvn.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3814.html#sigProIdfdec3f9958

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.