Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ ពិភាក្សាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មជំនាញ

 Thursday, 24 September 2026 14:51  |    Written by MLVT  |  669 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ ពិភាក្សាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មជំនាញ

(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN រដ្ឋមន្ត្រីក្រសួងការងារ និងសន្តិសុខសង្គម នៃសាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ជំនួបនេះមានគោលបំណងពិភាក្សាពីការងារអាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការចល័តកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ព្រមទាំងកំណត់សកម្មភាពបន្តជាក់ស្តែង ក្រោមក្របខណ្ឌនៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ (JEC)។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សមភាគីតួកគីយ៉េ ក្នុងការរៀបចំជំនួបជាលើកដំបូងសម្រាប់កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះ ឯកឧត្តមបានរំលឹកពីកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានកំណត់ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ការងារ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ ព្រមទាំងសន្តិសុខសង្គម ជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ។

 

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN ដែលមានគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការលើការជ្រើសរើសពលករដែលមានជំនាញ រួមទាំងចំណាប់អារម្មណ៍របស់និយោជកលើជំនាញវិស្វកម្មមេកានិក និងមេកានិក។ ជាមួយនឹងកិច្ចពិភាក្សាពីព័ត៌មានជាក់លាក់នៃតម្រូវការកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ពីកម្លាំងពលកម្មវ័យក្មេង និងការផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលយ៉ាងទូលំទូលាយរបស់កម្ពុជា ព្រមទាំងសិស្ស-និស្សិតដែលបានបញ្ចប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានសក្តានុពលក្នុងវិស័យផលិតកម្ម មេកានិក និងជំនាញបច្ចេកទេសពាក់ព័ន្ធ។ 

 

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការជ្រើសរើស និងបញ្ជូនពលករប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងស្របច្បាប់ ដោយធានានូវតម្លាភាពនៃការចំណាយ កិច្ចសន្យាច្បាស់លាស់ ប្រាក់ឈ្នួលសមរម្យ កន្លែងស្នាក់នៅ សុវត្ថិភាព និងសុខភាពការងារ ការធានារ៉ាប់រង ការដោះស្រាយបញ្ហាប្រឈមនានា និងការរៀបចំមាតុភូមិនិវត្តន៍។

 

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល និងផលិតភាពលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើជំនាញកែច្នៃផលិតផលកសិកម្ម វិស័យការងារ ការចល័តពលករទេសន្តរប្រវេសន៍ និងយន្តការជ្រើសរើសពលករប្រកបដោយតម្លាភាព និងសុវត្ថិភាព ព្រមទាំងបានឯកភាពគ្នាក្នុងការស្វែងរកលទ្ធភាពផ្សេងៗទៀត ដើម្បីបង្កើត និងពង្រឹងទំនាក់ទំនងសម្រាប់ជាអត្ថប្រយោជន៍នៃប្រទេសទាំងពីរ។ លើសពីនេះ កម្ពុជា និងតួកគីយ៉េ ក៏នៅមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត៕ 

#MLVT #HENGSour


Click to enlarge image o_1k396f6ek1o7i1g31150duuj1nmih.jpeg
Click to enlarge image o_1k396f6ek10gu158p1rv31qlapmrg.jpeg
Click to enlarge image o_1k396f6ekd5u17ks17rn16ek1gpti.jpeg
Click to enlarge image o_1k396f6ekiak1p8hrs41ubulbrj.jpeg
Click to enlarge image o_1k396f6ekrpslaql11rs1aenk.jpeg
Click to enlarge image o_1k396f6eksc11kme1os21mai3qkl.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3812.html#sigProId0ea39017b0

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.