Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ថ្នាក់ដឹកនាំក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

 Tuesday, 22 September 2026 18:48  |    Written by MLVT  |  1011 times  |   Print  |   Email
  • Image Gallery
ថ្នាក់ដឹកនាំក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

​(ភ្នំពេញ)៖​ ​ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ​"ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)" ជូនថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែង និងភាពជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយប្រើប្រាស់ AI ជាឧបករណ៍ជំនួយក្នុងការបំពេញការងារ ការធ្វើទំនើបកម្មអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិត និងនិយោជក។

 

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម​បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងក្លាយជាផ្នែកសំខាន់មួយនៃការធ្វើបរិវត្តកម្មឌីជីថល ដែលអាចជួយពង្រឹងប្រសិទ្ធភាពការងារ ការវិភាគព័ត៌មាន និងការគ្រប់គ្រងការងាររដ្ឋបាល ព្រមទាំងគាំទ្រដល់ការកែលម្អការផ្តល់សេវាសាធារណៈ។ ដូច្នេះ ការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំអំពីនិន្នាការ និងផលប៉ះពាល់របស់ AI លើទីផ្សារការងារ ការគ្រប់គ្រងក្រមសីលធម៌ សុវត្ថិភាពទិន្នន័យ ការគ្រប់គ្រងហានិភ័យ និងការកសាងវប្បធម៌នវានុវត្តន៍ ស្របតាមទិសដៅនៃការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចសង្គមឌីជីថល។

 

ជាមួយគ្នានេះ ឯកឧត្តមបានរំឭកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីការប្រើប្រាស់ AI រួមមាន ការលេចធ្លាយព័ត៌មានសម្ងាត់ ការបង្កើតព័ត៌មានមិនត្រឹមត្រូវ ភាពលម្អៀងនៃទិន្នន័យ ការពឹងផ្អែកលើប្រព័ន្ធ AI ខ្លាំងពេក ដែលអាចប៉ះពាល់ដល់ភាពច្នៃប្រឌិត និងសមត្ថភាពរបស់មន្ត្រី ព្រមទាំងបញ្ហាគតិយុត្ត និងកម្មសិទ្ធិបញ្ញា។ ក្នុងន័យនេះ ការប្រើប្រាស់ AI ត្រូវភ្ជាប់ជាមួយការត្រួតពិនិត្យ ការវិនិច្ឆ័យរបស់មនុស្ស ការការពារទិន្នន័យ និងការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

 

ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកគ្រូឧទ្ទេស និងក្រុមបច្ចេកទេសនៃក្រុមការងារដឹកនាំ និងជំរុញបរិវត្តកម្មឌីជីថល ដែលបានចែករំលែកចំណេះដឹង និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការប្រើប្រាស់ AI។ ឯកឧត្តមក៏បានស្នើសុំឱ្យសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបន្តពង្រឹងចំណេះដឹងលើបច្ចេកវិទ្យាឌីជីថល យកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ និងចែករំលែកបន្តដល់មន្ត្រីក្រោមឱវាទ ព្រមទាំងជំរុញការបង្កើតវប្បធម៌នវានុវត្តន៍ និងស្វែងរកលទ្ធភាពប្រើប្រាស់ AI ឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

 

ការបង្កើនសមត្ថភាពប្រើប្រាស់ AI របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងទីផ្សារការងារ សំដៅធ្វើឱ្យការងាររដ្ឋបាលកាន់តែមានប្រសិទ្ធភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកមានភាពងាយស្រួល ទាន់ពេលវេលា និងឆ្លើយតបបានកាន់តែប្រសើរ ស្របតាមដំណើរនៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា៕

 

​#MLVT #HENGSour


Click to enlarge image o_1k34f8cno1ams13av11g4d3hhdvv.jpeg
Click to enlarge image o_1k34f8cno1ius10ov1bal1c6hnuht.jpeg
Click to enlarge image o_1k34f8cno1l58eg9l481tp4tavq.jpeg
Click to enlarge image o_1k34f8cno2pkn1g7qo1o913rsu.jpeg
Click to enlarge image o_1k34f8cno16pm19p3110l1tfndo910.jpeg
Click to enlarge image o_1k34f8cno96srs01cg21cbsvbbr.jpeg
Click to enlarge image o_1k34f8cno11451ivb1avu1pfk1bpm13.jpeg
Click to enlarge image o_1k34f8cnobru1ft41obg19rvesip.jpeg
Click to enlarge image o_1k34f8cnoe5u1pf0qph16gq17da12.jpeg
Click to enlarge image o_1k34f8cnom9uttllm9162hk1go.jpeg
Click to enlarge image o_1k34f8cnombgghi1p8aai7sc0n.jpeg
Click to enlarge image o_1k34f8cnovuni8q8h8p8s1tm5s.jpeg
Click to enlarge image o_1k34f8cnovuugnj9lp1lhp30r11.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3810.html#sigProId92f81684ea

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.