Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ

 Sunday, 20 September 2026 14:52  |    Written by MLVT  |  1135 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី "ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូន​និង​ការងារសមរម្យ" នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ ILO និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការងារសមរម្យ ខណៈកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC។

 

ថ្លែងក្នុងពិធីនេះ លោកជំទាវបានបញ្ជាក់ថា កម្ពុជាគ្រោងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏សំខាន់នៃការអភិវឌ្ឍ។ ទន្ទឹមនឹងមោទនភាពនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអន្តរជាតិ។ ដូច្នេះ បញ្ហាប្រឈមនៃអន្តរកាលនេះត្រូវប្រែក្លាយទៅជាកាលានុវត្តភាពសម្រាប់ការពង្រឹងភាពធន់និងភាពប្រកួតប្រជែង​របស់សហគ្រាស និងការបង្កើតការងារសមរម្យ។

 

លោកជំទាវបានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនគួរត្រូវបានចាត់ទុកត្រឹមជាកាតព្វកិច្ចអនុលោមតាមច្បាប់ ឬជាបន្ទុកចំណាយរបស់សហគ្រាសនោះទេ ប៉ុន្តែជាកត្តាយុទ្ធសាស្ត្រសម្រាប់បង្កើនផលិតភាព  បង្កើនទំនុកចិត្តរបស់វិនិយោគិន អ្នកបញ្ជាទិញ និងរក្សាស្ថិរភាពការងារ។ នៅពេលចំណុចនេះអនុវត្តបានប្រកបដោយប្រសិទ្ធភាព អនុលោមភាពតាមច្បាប់នឹងក្លាយជាឧត្តមភាព​នៃ​ភាពប្រកួតប្រជែង ដែល​នឹង​ធ្វើ​ឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគនិងប្រភពផ្គត់ផ្គង់។

 

បទពិសោធជាងពីរទសវត្សរ៍របស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានបង្ហាញថា ការអនុលោមតាមច្បាប់ការងារអាចគាំទ្រនិងលើកកម្ពស់ពាណិជ្ជកម្ម បង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងរួមចំណែកដល់ការលើកកម្ពស់ការងារសមរម្យ។ ដើម្បីពង្រីកជោគជ័យនេះ សហគ្រាសធុនតូចនិងមធ្យមត្រូវការការគាំទ្រផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីធ្វើទំនើបកម្មនិងចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃអន្តរជាតិ។

 

លោកជំទាវបានសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវកសាងឡើងលើមូលដ្ឋាននៃផលិតភាព តម្លៃបន្ថែម និងការងារសមរម្យ។ ការលើកកម្ពស់​សិទ្ធិរបស់កម្មករនិយោជិត ជាមូលដ្ឋានចាំបាច់សម្រាប់ការកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព ទំនុកចិត្តពីវិនិយោគិន និងអ្នកបញ្ជាទិញអន្តរជាតិ។

 

ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ កិច្ចសហការរវាងរាជរដ្ឋាភិបាល និយោជក និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ។ 

 

ជាមួយគ្នានេះ លោកស្រី Helen Kirsch តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានសង្កត់ធ្ងន់លើការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត កិច្ចគាំពារសង្គម ជំនាញ និងការធ្វើអាជីវកម្មដោយការទទួលខុសត្រូវ ដើម្បីកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់៕

 

#MLVT #HENGSour


Click to enlarge image o_1k2usu6es1cp81j57fgk3ed19qe10.jpeg
Click to enlarge image o_1k2usu6es1g88b9c1sb1a6rmls11.jpeg
Click to enlarge image o_1k2usu6es1s2kqka1hkg1tm01cke14.jpeg
Click to enlarge image o_1k2usu6es1u5s1c0l1rkstch51e15.jpeg
Click to enlarge image o_1k2usu6es1v9381ckausu21jbj13.jpeg
Click to enlarge image o_1k2usu6es5mre6kamo1ill1aq6v.jpeg
Click to enlarge image o_1k2usu6es11bc1a8k5v3g81sfq17.jpeg
Click to enlarge image o_1k2usu6es14d81r7n10ctj221so216.jpeg
Click to enlarge image o_1k2usu6es7021t7s2g21u3t2r012.jpeg
Click to enlarge image o_1k2usu6es11861jhhbdo1kve1padr.jpeg
Click to enlarge image o_1k2usu6esboj1bivvie1172qarp.jpeg
Click to enlarge image o_1k2usu6esco07501aed7havfet.jpeg
Click to enlarge image o_1k2usu6esco3gcsumn24l713q.jpeg
Click to enlarge image o_1k2usu6esgcq58t7ht3d013pvs.jpeg
Click to enlarge image o_1k2usu6esguc1jr5o7i19mt1pbdu.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3808.html#sigProId06365fa066

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.