Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសនៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

 Tuesday, 16 December 2025 09:27  |    Written by MLVT  |  38 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសនៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

 

(ភ្នំពេញ)៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសស្តីពី “ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា” នៃសន្និសីទថ្នាក់ជាតិលើកទី២ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា គឺជាការផ្លាស់ប្តូរ និងការអភិវឌ្ឍជំនាញ ការងារ និងរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ធនធានប្រកបដោយចីរភាព។ 

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរអំពីសារសំខាន់នៃកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក្នុងការបង្កើនឱកាសការងារ និងចំណូលប្រកបដោយចីរភាព  ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំគន្លងអប់រំនៅកម្ពុជា ដែលនឹងប្រកាសដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ ហើយគន្លងអប់រំថ្មីនេះនឹងផ្តល់នូវច្រកសិក្សាប្រកបដោយភាពបត់បែន ដោយបញ្ចូលនូវគន្លងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីបើកច្រក និងផ្ដល់ជម្រើសកាន់តែប្រសើរសម្រាប់សិស្សានុសិស្ស ក្នុងការចាប់យកការសិក្សាជំនាញវិជ្ជាជីវៈ ទៅតាមចំណង់ចំណូលចិត្ត សំដៅឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាសម័យថ្មី  កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា ជាពិសេស បង្កើនអត្រាសិស្សចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលចាំបាច់សម្រាប់ទីផ្សារការងារ និងសក្តានុពលសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

 

សន្និសីទថ្នាក់ជាតិលើកទី២នេះ ត្រូវបានរៀបចំឡើងដើម្បីបើកលំហរជាវេទិកាសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈការចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ។ សន្និសីទនេះក៏ផ្តល់ឱកាសក្នុងការស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងទីផ្សារការងារនៅកម្ពុជា សំដៅដល់ការតម្រង់ទិសទស្សនវិស័យការងាររបស់កម្ពុជានាពេលអនាគត ឱ្យមានសង្គតិភាពនឹងការវិវត្តនៃសេដ្ឋកិច្ចសង្គម និងជាការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

 

#MLVT #HENGSour


Click to enlarge image o_1jcifqfc5cq21jva1hv4nvs1mm8k.jpeg
Click to enlarge image o_1jcifqfc5sp613ru15181kojlm9o.jpeg
Click to enlarge image o_1jcifqfc51rug1u961t74jk71pktm.jpeg
Click to enlarge image o_1jcifqfc51t9n1smr9pn1a7g1m2j.jpeg
Click to enlarge image o_1jcifqfc51t491arc175917ok121qq.jpeg
Click to enlarge image o_1jcifqfc51u7011h71m9b3c31f4cn.jpeg
Click to enlarge image o_1jcifqfc515fnnll1fqc1kqfg3l.jpeg
Click to enlarge image o_1jcifqfc5125a1tj37u51lse17gtp.jpeg
Click to enlarge image o_1jcifqfc5353kf2241smf1nlor.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3450.html#sigProIdef0f537f19

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.