Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

អ្នកសារព័ត៌មាននៅកម្ពុជា៖ ទស្សនកិច្ចសិក្សាទៅកាន់សាលាបច្ចេកទេសនឹងធ្វើឱ្យសង្គមយល់ដឹងពីកម្មវិធីបណ្តុះបណ្តាល១.៥លានកាន់តែទូលំទូលាយ

 Saturday, 18 May 2024 10:39  |    Written by MLVT  |  877 times  |   Print  |   Email
  • Image Gallery
អ្នកសារព័ត៌មាននៅកម្ពុជា៖ ទស្សនកិច្ចសិក្សាទៅកាន់សាលាបច្ចេកទេសនឹងធ្វើឱ្យសង្គមយល់ដឹងពីកម្មវិធីបណ្តុះបណ្តាល១.៥លានកាន់តែទូលំទូលាយ

(ភ្នំពេញ)៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០រូប មកពី១០ស្ថាប័ននៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយរបស់ខ្លួននឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ដល់យុវជនគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ។ 

 

ការអះអាងរបស់អ្នកសារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានមានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ។

 

លោក អាន គុណធារ៉ា អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជនព្រោះតាមរយៈសំណេរ ឬអត្ថបទរបស់អ្នកសារព័ត៌មាននឹងធ្វើឱ្យសង្គមទទួលបានព័ត៌មានកាន់តែច្បាស់ និងពិតប្រាកដ។ 

 

លោកអះអាងថា« ខ្ញុំមើលឃើញថាចំណុចសំខាន់នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉នដល់យុវជននៅជំហានដំបូងពិតមែន តែខ្ញុំមើលឃើញថាវាដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ពិតណាស់បេះដូងអ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិតនឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន»។ 

 

ក្នុងនាមជាអ្នកសារព័ត៌មានលោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយ។

 

ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែមពីព័ត៌មានដែលសាលាមានទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។

 

កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីដេអូផ្សេងៗរបស់អ្នកសារព័ត៌មាននឹងអាចនាំសារនេះទៅដល់សាធារណៈជន និងពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។ 

 

ដោយឡែក លោក សំ នៀង ជាអ្នកសារព័ត៌មានមកពីស្ថាប័នទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយកម្មវិធី១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យយុវជនគោលដៅចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។ 

 

លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីកសកម្មភាពទាំងអស់នេះបន្តទៀត»។ 

 

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត៕

 

#MLVT #HENGSour #TVET


{gallery}2625{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.