Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម

 Saturday, 27 April 2024 10:54  |    Written by MLVT  |  936 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម

(សៀមរាប)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្រោមកិច្ចសហការរៀបចំដោយកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដោយមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ប្រមាណ ៦០នាក់ មកពីតំណាងអន្តរក្រសួង តំណាងប្រទេសមហាអនុតំបន់មេគង្គ (GMS) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ធនាគារអភិវឌ្ឍន៍អាសុី (ADB) ជំនាញការ និងដៃគូអភិវឌ្ឍន៍។ 

 

កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិការួមមួយសម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធក្នុងការចែករំលែក ពិភាក្សា និងកំណត់ដំណោះស្រាយនូវហានិភ័យ និងបញ្ហាប្រឈមដែលទេសន្តរប្រវេសករជួបប្រទះ នៅគ្រប់ដំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ ដែលជាកត្តាជំរុញសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ 

 

នាឱកាសបើកកិច្ចសន្ទនា ឯកឧត្តម ហ៊ូ វឌ្ឍី បានលើកឡើងថា សម្រាប់កម្ពុជា ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា សម្រាប់ឆ្នាំ២០៣០ និង ២០៥០។ ការបញ្ជូនពលកររបស់កម្ពុជា ទៅធ្វើការក្នុងប្រទេស GMS បានបង្ហាញពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដែលមានភាពទូលំទូលាយ សមាហរណកម្ម និរន្តរភាព និងបរិយាបន្ន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ក៏ដូចជាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងពង្រឹងការការពារវដ្តនៃដំណើរការទេសន្តរប្រវេសន៍ទាំងមូល។ 

 

អង្គកិច្ចសន្ទនា បានពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាឧត្តមានុវត្ត ស្តីពី (១) ការជំរុញទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ (២) ទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងបម្លាស់ទីកម្លាំងពលកម្ម និង (៣) ប្រាក់បញ្ញើត្រឡប់មកវិញ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ អង្គកិច្ចសន្ទនា បានកំណត់ទិសដៅរួម ក្នុងការការផ្តល់អាទិភាពដល់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ពង្រីកសក្ដានុពលទីផ្សារការងារ និងជំរុញការធ្វើចល័តភាពនៃអត្ថប្រយោជន៍ និងការការពារសន្តិសុខសង្គម ក៏ដូចជាការលើកកម្ពស់សិទ្ធិទេសន្តរប្រវេសករ និងការដោះស្រាយគម្លាតជំនាញក្នុងបណ្តាប្រទេស GMS ។ 

 

លទ្ធផលនៃកិច្ចសន្ទនាមេគង្គលើកទី២ នេះ គឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនៃបណ្តាប្រទេស GMS ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាពរបស់ទេសន្តរប្រវេសករក្នុងតំបន់ ដែលចាត់ទុកការអនុវត្តកិច្ចគាំពារ និងការពារសិទ្ធិការងារ ជាការអនុវត្តសិទ្ធិមនុស្ស៕

 

#MLVT #HENGSour


{gallery}2586{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.