Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” នៅតាមតំបន់ជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

 Sunday, 14 April 2024 21:34  |    Written by MLVT  |  822 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” នៅតាមតំបន់ជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

(ប្រទេសជប៉ុន)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅតាមតំបន់ជាច្រើនក្នុងប្រទេសជប៉ុន ដូចជានៅខេត្តអ៉ីបារ៉ាគិ ហ៊ីរ៉ូស៊ីម៉ា កាហ្កាវ៉ា និងគូម៉ាម៉ូតុ ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួនប្រមាណ ៥ ៥០០នាក់។

 

សម្រាប់កម្មវិធីសង្ក្រាន្តខ្មែរនៅខេត្តអ៊ីបារ៉ាគិ មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីលោក តាំង ផេងរិទ្ធី អគ្គនាយករងការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម សុខ ចំណាន  ទីប្រឹក្សាអមក្រសួង និងលោក Kobayashi Sakae អភិបាលក្រុងយូគិ នៃខេត្តអ៊ីបារ៉ាគិ។

 

កម្មវិធីនៅតាមតំបន់ទាំងនេះ មានការរៀបចំពិធីសាសនាទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការរាំលេងកំសាន្ត ព្រមទាំងការពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ កក់ក្តៅ និងសាមគ្គីភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ។ ជាមូយគ្នានេះ បងប្អូនខ្មែរនៅប្រទេសជប៉ុន ក៏បានរៀបចំដាក់បង្ហាញអំពីម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងផលិតផលខ្មែរជាច្រើន ដើម្បីឱ្យអ្នកចូលរួមទស្សនាអាចស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរ និងអាចស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណនៃជនជាតិខ្មែរផងដែរ។

 

គួរបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន នៅតាមតំបន់ជាច្រើន គឺក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងភាពសប្បាយរីករាយដល់បងប្អូនសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន ព្រមទាំងលើកស្ទួយ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្មែរ៕

 

#MLVT #HENGSour


{gallery}2555{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.