Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ រៀបចំផ្តល់ការកាត់សក់ដោយឥតគិតថ្លៃជូនកម្មកររោងចក្រនិងប្រជាពលរដ្ឋជិត៧០០នាក់នៅតំបន់ផ្ទះឡក្នុងសង្កាត់ចោមចៅទី១

 Sunday, 31 March 2024 21:23  |    Written by MLVT  |  898 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ រៀបចំផ្តល់ការកាត់សក់ដោយឥតគិតថ្លៃជូនកម្មកររោងចក្រនិងប្រជាពលរដ្ឋជិត៧០០នាក់នៅតំបន់ផ្ទះឡក្នុងសង្កាត់ចោមចៅទី១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤នេះបានរៀបចំ “ពិធីកាត់សក់បង្កក់សេរី”ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មក កម្មការិនី និងប្រជាពលរដ្ឋ នៅតំបន់ផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ត្ររាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ 

 

ក្នុងពិធីកាត់សក់នេះ មានបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋក្នុងតំបន់ចូលរួមប្រមាណជិត៧០០នាក់ដែលជាកម្មករនិងកម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅផ្ទះជួលក្នុងតំបន់ផ្ទះឡ។ កម្មវិធីនេះ ជាកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងសមាគមមិត្តយើងដែលបាននាំយកជាងជំនាញៗចំនួន៦១រូប ចូលរួមកាត់សក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំពិធីនេះដើម្បីផ្តល់ការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងតំបន់នៅមុនឱកាសឆ្នាំថ្មីប្រពៃណីជាតិដែលនឹងខិតចូលមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ។

 

ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់ជំនាញបច្ចេកទេសជាក់លាក់ជូនប្រជាពលរដ្ឋក្រុមគោលដៅដែលជាឈ្នាន់ក្នុងការឆាប់ទទួលបានការងារធ្វើសមរម្យដើម្បីផ្លាស់ប្តូរជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាក្រុមគោលដៅអញ្ជើញទៅចុះឈ្មោះសិក្សាជំនាញនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទាំង៣៧នៅទូទាំងប្រទេសដែលក្នុងនោះមានសាលាចំនួន៨ក្នុងរាជធានីភ្នំពេញដែលបាន និងកំពុងបណ្តុះបណ្តាលជំនាញសិក្សាកម្រិត១លើវិស័យចំនួន១០ និង៣៨មុខជំនាញដល់យុវជនរាប់ម៉ឺននាក់រួចមកហើយ។  

 

យ៉ាងណាក៏ដោយ ជាមួយនឹងទឹកមុខរីករាយពីសំណាក់ប្រជាពលរដ្ឋ និងកម្មករនិយោជិតនៅតំបន់ផ្ទះឡដែលចូលរួម “ពិធីកាត់សក់បង្កក់សេរី”ដោយឥតគិតថ្លៃនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងក្រុមជាងដែលបានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃចំពោះឱកាសឆ្នាំថ្មីខាងមុខផងដែរ៕

 

#MLVT #HENGSour


{gallery}2514{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.