Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងវត្ត

 Tuesday, 25 October 2022 14:01  |  4700 times  |   Print  |   Email
  • Image Gallery
ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងវត្ត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អុិត សំហេង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមមួយចំនួន នៅរាជធានីភ្នំពេញ រួមមាន៖ វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តមណិរតនារាម(ទួលទំពូង) វត្តលង្កាព្រះកុសុមារាម និងវត្តនួនមណីរាម(ថាន់)។ 

 

ដោយឡែក នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តអារាមមួយនេះ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

 

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា តាមរដ្ឋធម្មនុញរបស់ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែពលរដ្ឋខ្មែរក៏មានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតបាន។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្នុងនាមពុទ្ធសាសនិក យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យព្រះធម៌ដ៏ឧត្តុង្គឧត្តមរបស់សមណគោតម ព្រះបរមគ្រូនៃយើងស្ថិតស្ថេរគង់វង្សរហូតតទៅ ។ 

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកត្តាចំនួន៣ ដែលពលរដ្ឋកម្ពុជា មានឱកាសអាចរៀបចំប្រារព្វពិធីបុណ្យ នៅក្នុងរដូវកាលពិធីបុណ្យកឋិនទាននេះបាន រួមមាន៖ ទី១. ដោយសារព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព អត់មានសង្គ្រាមរាំងជល ទើបប្រទេសជាតិមានការអភិវឌ្ឍ មានឱកាសក្នុងការកសាងនូវសមិទ្ធិផលជាច្រើនទៀត ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំរួមគ្នាដើម្បីថែរក្សាសុខសន្តិភាព តាមមាគ៌ាដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២. កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺការគ្រប់គ្រងបានល្អ ការផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ពលរដ្ឋ មានភាពស៊ាំនៅក្នុងសហគមន៍ ទើបយើងអាចជួបជុំធ្វើបុណ្យនៅថ្ងៃនេះបាន។ ទី៣. បន្ទាប់ពីជោគជ័យក្រោយវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ធ្វើឲ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរដើម្បីចូលបច្ច័យកសាងសមិទ្ធផលនានានៅតាមទីវត្តអារាមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ 

 

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី  និងមន្ត្រីរាជការ សូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។ 

 

សូមជម្រាបថា ចំពោះបច្ច័យសម្រាប់ចូលរួមកសាងសមិទ្ធផលនានា សរុប ២៣១ ៨៥០ ០០០រៀល ក្នុងនោះ វេរប្រគេនវត្តមហាមន្ត្រីចំនួន ១៦៣ ៦០០ ០០០រៀល។ ចំពោះ វត្តសារាវ័ន្តតេជោ វត្តមណិរតនារាម(ទួលទំពូង) វត្តលង្កាព្រះកុសុមារាម និងវត្តនួនមណីរាម(ថាន់) ក្នុងមួយវត្តៗទទួលបានបច្ច័យចំនួន ២០លានរៀល។  

 

រីឯបច្ច័យ និងថវិកាសម្រាប់ប្រគេនដល់ព្រះសង្ឃ តាជី យាយជី និងកូនសិស្ស នៅវត្តមហាមន្ត្រីសរុបចំនួន ១១ ៨៥០ ០០០រៀល៕


{gallery}2035{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.